កិច្ចប្រជុំនេះធ្វើនៅក្នុងសណ្ឋាគារសាន់វេស្ថិតនៅជិតវត្តភ្នំ។
ក្លឹបអ្នកកាសែតកម្ពុជារៀបចំវេទិកានេះឡើងគឺដើម្បីផ្តល់ឱកាសដល់អ្នកកាសែតអាចទទួលព័ត៌មានផ្សេងៗ ជាពិសេសបញ្ហាមីនដែលជាបញ្ហាដ៏រសើប។ កន្លងមកថៃបានចោទកម្ពុជាថាបានលួចបង្កប់មីនជាថ្មីទៀតនៅតំបន់ព្រះវិហារ។
នៅក្នុងឱកាសប្រជុំតុមូលនោះមានការចូលរួមពីលោក សម សុត្ថា ឯកអគ្គរាជទូតទទួលបន្ទុកកម្ចាត់មីន និងលោក ហេង រតនា អគ្គនាយករងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ព្រមទាំងលោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីនឹងចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សានោះ៕