សមាជិកសភាអាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) ថ្លែងក្នុងខួបលើកទី៤៥ នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជាថា វាជាភារកិច្ច និងជាកាតព្វកិច្ចរបស់យើង មិនមែនតែពលរដ្ឋកម្ពុជាទេ គឺពលរដ្ឋលើលោកទាំងមូល ដែលមិនត្រូវបំភ្លេចឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះទេ ហើយត្រូវធានាថា យើងនឹងមិនត្រូវឱ្យអំពើនេះកើតឡើងជាថ្មីទេ ទោះនៅកន្លែងណាក៏ដោយ។ លោក អាលែន ឡូវែនថល ថ្លែងក្នុងសេចក្ដីថ្លែងការណ៍របស់លោក ចេញនៅថ្ងៃទី១៧ មេសាថា មុខរបួសនៃសោកនាដកម្មរបស់ពលរដ្ឋខ្មែរ នៅតែជ្រៅនៅឡើយ បើទោះជាមានរយៈពេល ៤៥ឆ្នាំហើយក៏ដោយ។
លោកបន្តថា ជារៀងរាល់ឆ្នាំ ឱ្យតែមកដល់ថ្ងៃនេះ យើងតែងតែប្ដេជ្ញាចិត្តរបស់យើងថា យើងមិនត្រូវបំភ្លេចអំពើប្រល័យពូជសាសន៍នៅកម្ពុជាឡើយ ហើយយើងក៏ឧទ្ទិសដល់ខ្លួនឯងថា ត្រូវតែធានាឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ ដោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។