អង្គបុរេជំនុំជម្រះនៃសាលាក្ដីខ្មែរក្រហម បានបោះពុម្ពផ្សាយសេចក្តីសម្រេចជាង ២៦០ ដែលចងក្រងរយៈពេល ១៤ ឆ្នាំ ជាលើកទីមួយ។ ប៉ុន្តែ មានតែជាភាសាអង់គ្លេស និងបារាំងប៉ុន្តែគ្មានភាសាខ្មែរទេ។
ប្រធានផ្នែកកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមលោក នេត្រ ភក្រ្តា ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៨ ខែធ្នូ ថា កម្រងសេចក្តីសម្រេចរបស់អង្គបុរេជំនុំជម្រះនេះត្រូវបានចងក្រងដោយមន្រ្តីច្បាប់ និងមន្រ្តីប្រឹក្សាមួយក្រុមរបស់អង្គបុរេជំនុំជម្រះក្រោមការណែនាំរបស់ចៅក្រមនៃអង្គបុរេជំនុំជម្រះ។
កម្រងយុត្តិសាស្រ្តដែលមានកម្រាស់ ៧៥៣ ទំព័រជាភាសាអង់គ្លេស និង ៣១៦ ទំព័រជាភាសាបារាំង គឺពាក់ព័ន្ធនឹងសេចក្តីសម្រេចលើការឃុំខ្លួនបណ្តោះអាសន្នភាពអាចទទួល ឬសុពលភាពរបស់ភ័ស្តុតាង និងទ្រឹស្តីច្បាប់នៃសហឧក្រិដ្ឋកម្មរួមជាដើម។
ឯកសារពិគ្រោះផ្នែកច្បាប់នេះ ចេញផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក និងអាចរកបានតាមគេហទំព័រផ្លូវការរបស់សាលាក្តីខ្មែរក្រហម www.eccc.gov.kh៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។