មេធាវី លោក ខៀវ សំផន ថា ការ​ផ្ដន្ទាទោស​កូនក្ដី​លោក​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ទិដ្ឋភាព​ច្បាប់

0:00 / 0:00

សហ​មេធាវី​ជាតិ​ការពារ​ក្ដី​ឱ្យ​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរក្រហម ចាត់​ទុក​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​ លោក ខៀវ សំផន អស់​មួយ​ជីវិត​របស់​សាលាដំបូង និង​តុលាការ​កំពូល​នៃ​សាលា​ក្ដី​ខ្មែរក្រហម​កន្លង​មក​ថា ជា​រឿង​អយុត្តិធម៌។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ស្រប​ពេល​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរក្រហម ត្រៀម​នឹង​ចេញ​សាលដីកា​លើ​បណ្ដឹង​ជំទាស់​របស់​លោក ខៀវ សំផន ក្នុង​សំណុំរឿង០០២ វគ្គ២ ស្ដីពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ។

មេធាវី​លោក ខៀវ សំផន គឺ​លោក គង់ សំអុន ចោទ​ថា ការ​ផ្ដន្ទាទោស​កូន​ក្ដី​របស់​លោក​មាន​ចរិត​នយោបាយ​ច្រើន​ជាង​ទិដ្ឋភាព​ច្បាប់ ដោយសារ​តុលាការ​ចង់​រូតរះ​បញ្ចប់​ក្ដី​នេះ​មុន​ពេល​លោក ខៀវ សំផន ដែល​មាន​វ័យ​ជរា ស្លាប់​បាត់បង់​ជីវិត។

សូម​លោក​អ្នក​នាង​ស្ដាប់​សំឡេង​បទ​សម្ភាស​របស់​លោក ជី វិតា ជាមួយ​លោក គង់ សំអុន អំពី​រឿង​នេះ...