សាសនិក​ឥស្លាម​រាប់​រយ​នាក់​វាយ​កម្ទេច​របង​បាំង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់

សាសនិក​ឥស្លាម រាប់​រយ​នាក់​នាំ​គ្នា​វាយ​កម្ទេច​របង​បាំង​សម្រាប់​គ្រឿងចក្រ​ឈូស​ឆាយ​ធ្វើ​ផ្លូវ​កាត់​ក្នុង​បរិវេណ​វិហារ​បឹងកក់ នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​ធ្នូ បន្ទាប់​ពី​ថ្វាយ​បង្គំ​វេលា​ម៉ោង​ជាង ១២​ថ្ងៃ​ត្រង់​នៅ​វិហារ​អាល់សាកាល់ ក្នុង​តំបន់​បឹងកក់ ដែល​ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​របង​បាំង​នេះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ មក។

ការ​វាយ​កម្ទេច​របង​នេះ មិន​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ​នោះ​ទេ បើ​​ទោះ​ជា​មាន​ការ​ដាក់​ពង្រាយ​កងកម្លាំង​ប្រមាណ​ជាង ៥​ឡាន​នៅ​មុខ​ខ្លោងទ្វារ​នោះ​ក៏ដោយ។

អ្នក​មក​ចូលរួម និង​ជនជាតិ​ចាម​វាយ​កម្ទេច​របង​ព័ទ្ធ​ធ្វើ​ផ្លូវ​ក្នុង​បរិវេណ​វិហារ​បឹងកក់​នេះ ក៏​មាន​អ្នក​ខ្លះ​មក​ពី​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ដែរ។ ពួកគាត់​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា ពួកគាត់​ជំទាស់​ដាច់​ខាត​មិន​ឲ្យ​ធ្វើ​ផ្លូវ​កាត់​របង​វិហារ​បឹងកក់ ពីព្រោះ​ទីតាំង​វិហារ គឺ​ជា​ទីតាំង​ស្ងប់ស្ងាត់​មិន​ខុស​ពី​វត្ត​អារាម​ឡើយ៖ «»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ និង​ជា​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ។

អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​របង​ឡោមព័ទ្ធ​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ នេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ នៅ​ក្រោយ​ពេល​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​អញ្ជើញ​តំណាង​វិហារ​បឹងកក់ ឲ្យ​ទៅ​ជួប​ជុំ​គ្នា​សម្រាប់​វាស់វែង​ទី​តាំង​ផ្លូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។