បទ​សម្ភាសន៍​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​អំពី​វិបត្តិ​ដី​សម្បទាន​សង្គម​កិច្ច​នៅ​បាត់ដំបង

គម្រោង​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​ចែក​ជូន​ប្រជាពលរដ្ឋ នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង កំពុង​ជួប​ឧបសគ្គ​ជា​ច្រើន។ ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ នៅ​ពុំ​ទាន់​ទទួល​បាន​ការ​បែង​ចែក​ដី​នោះ​ឡើយ។
ដោយ សួន សុផលមុន្នី
2013.12.27
ចាន់ សុវ៉េត ៣០៥ អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ចាន់ សុវ៉េត និយាយ​ក្នុង​ពិធី​ខួប​លើក​ទី​២០​របស់​អង្គការ​លីកាដូ (Licadho) កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២។
RFA/Sok Serey

ចំណែក​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដែល​រៀប​ចំ​ដោយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​ការ​ពិត​ពួក​គេ​មិន​ដឹង​ថា​ដី​ទាំង​នោះ​ឋិត​នៅ​កន្លែង​ណា​នោះ​ទេ។ ម្យ៉ាង​វិញ អតីត​អ្នក​ភូមិ​ជា​អ្នក​កាន់​កាប់​ដី​ស្រែ​ចម្ការ​ជាង ១០០​គ្រួសារ មិន​ត្រូវ​បាន​គេ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួក​គាត់​នោះ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​សម្ដែង​ការ​ព្រួយ​បារម្ភ ហើយ​ពួក​គេ​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ចុះ​ទៅ​ស៊ើប​អង្កេត​លើ​បញ្ហា​នេះ រក​ឃើញ​ថា គម្រោង​រៀប​ចំ​ដី​សម្បទាន​សង្គម​កិច្ច​នេះ​ជា​គម្រោង​ដែល​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បង្កើត​ឡើង​ដើម្បី​បោកប្រាស់​រដ្ឋាភិបាល។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង លោក សួន សុផលមុន្នី ជា​មួយ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​អាដហុក (Adhoc) និង​ជា​ប្រធាន​ក្រុម​ការងារ​របស់​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​ដូច​ត​ទៅ៖

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។