ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ

ដោយ ប្រាជ្ញ ចេវ
2015.10.05
1

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស ត្រៀម​ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​​អន្តរជាតិ​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

2

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស ត្រៀម​ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​​អន្តរជាតិ​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

3

តំណាង​ពលរដ្ឋ​ថ្លែង​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​​អន្តរជាតិ​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

4

កូនៗ​របស់​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចូលរួម​​ទិវា​សិទ្ធិ​លំនៅឋាន​​អន្តរជាតិ​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

5

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ។

6

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ។

7

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

8

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ។

9

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

10

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ។

11

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ។

12

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

13

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

14

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស ហែ​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

15

សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

16

សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

17

តំណាង​មន្ត្រី​រដ្ឋាភិបាល​មក​ទទួល​ញត្តិ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​និង​សង្គម​ស៊ីវិល​ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នា​មុខ​រដ្ឋសភា នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

18

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​​​សែង​ផ្ទះគំរូ ដែល​ខ្លួន​ស្នើ​ដល់​រដ្ឋាភិបាល​សង់ជូនពួកគេ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​​លើក​ទី​៣០ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ឆ្នាំ​២០១៥។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​មក​ពី ២៥​ខេត្ត-រាជធានី ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ និង​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ប៉ុន្តែ​ក្រុម​សមត្ថកិច្ច​ចម្រុះ ពុំ​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ដង្ហែ​ចេញ​ទៅ​ណា ក្រៅ​ពី​នៅ​មុខ​រដ្ឋសភា​នោះ​ទេ។

«ខ្មែរ​ត្រូវ​តែ​មាន​ផ្ទះ មាន​ដី​រស់នៅ លោក​ឯកឧត្តម​ទាំងអស់ លោក​ដឹង​ទេ? ដី​ខ្មែរ ខ្មែរ​មាន​សិទ្ធិ​រស់នៅ»

នេះ​ជា​សម្រែក​ស្ត្រី​ម្នាក់​ដែល​បាត់បង់​ផ្ទះ​សម្បែង​ព្រោះ​ការ​អភិវឌ្ឍ ក្រោយ​អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ រុះរើ​កម្ទេច ដើម្បី​ពង្រីក​ផ្លូវ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ស្ត្រី​រងគ្រោះ ថ្លែង​ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ​លើក​ទី​៣០ នៅ​មុខ​វិមាន​រដ្ឋសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​តុលា។

លោកស្រី ផៅ ញើង ជា​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា រយៈពេល ៨​ឆ្នាំ​មក​ហើយ​ដែល​អ្នក​មាន​បញ្ហា​ដីធ្លី​មិន​អាច​រស់នៅ និង​បង្កបង្កើនផល​លើ​ដី​របស់​ខ្លួន។ លោកស្រី​បន្ត​ថា លោកស្រី​បាន​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​នានា និង​ស្វែងរក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​លោកស្រី​នៅ​តែ​មិន​អាច​ចូល​ទៅ​រស់នៅ​លើ​ដី​របស់​ខ្លួន​បាន​ដដែល៖ «ពី​មុនៗ​មក បើ​រាប់​ជា​ពាក្យ​បណ្ដឹង ឬ​ការ​ស្នើសុំ​ច្រើន​ណាស់​ហើយ ថ្ងៃ​នេះ​ខ្ញុំ​សង្ឃឹម​ថា ការ​ទទួល​ញត្តិ ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ធ្វើ​តាម​សំណើ​របស់​ខ្ញុំ»

ក្រុម​អ្នក​ទាមទារ​នាំ​គ្នា​ទូល​ផ្ទះ​តំណាង ដែល​ពួក​គេ​ប្រាថ្នា​ចង់​រស់នៅ និង​នាំ​គ្នា​លើក​សែង​ផ្ទះ​តំណាង​មួយ​ពី​អតីត​ដី​ក្រហម នៅ​ពី​ក្រោយ​ស្ថានទូត​រុស្ស៊ី​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​វិមាន​រដ្ឋសភា ដែល​មាន​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​គ្នា។ អ្នក​ចូលរួម​ដែល​មាន​គ្នា​ប្រមាណ ១.៥០០​នាក់ ពួក​គេ​នាំ​គ្នា​ពាក់​អាវ​យឺត​ខ្មៅ រំលេច​ពាក្យ "សិទ្ធិ​ទទួល​បាន​លំនៅឋាន និង​មាន​រូប​កាន់​ទ្រ​រូប​ផ្ទះ"។

គម្រោង​របស់​ក្រុម​ពលរដ្ឋ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋសភា​រួច​ហើយ ពួក​គេ​គ្រោង​ឆ្ពោះ​ទៅ​សាលា​រាជធានី​ភ្នំពេញ ក្រសួង​មហាផ្ទៃ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប៉ុន្តែ​កង​កម្លាំង​ចម្រុះ​ប្រដាប់​ដោយ​អាវុធ បាន​ដាក់​បារ៉ាស់​មិន​ឲ្យ​ចេញ​ក្រៅ​ពី​បរិវេណ​មុខ​រដ្ឋសភា​ទេ។ ភ្លាមៗ​នោះ​ដែរ មន្ត្រី​តំណាង​នៃ​ស្ថាប័ន​ទាំង​នោះ នាំ​គ្នា​ចេញ​មក​ទទួល​ញត្តិ​ពលរដ្ឋ​នៅ​ក្រោម​ដើម​ឈើ​មុខ​វិមាន​រដ្ឋសភា។

មន្ត្រី​ម្នាក់​ដែល​មក​ពី​ក្រសួង​មហាផ្ទៃ គឺ​លោក អ៊ឹង ប៊ុនសុវណ្ណ ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​យ៉ាង​ខ្លី​ថា លោក​មក​ទទួល​ញត្តិ​នៅ​ទីនេះ ធ្វើ​តាម​បញ្ជា​ថ្នាក់​លើ៖ «ខ្ញុំ​យក​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង ដើម្បី​ពិនិត្យ»

មន្ត្រី​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​រារាំង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ លោក អំ សំអាត យល់​ថា ការ​រឹតត្បិត​របស់​សមត្ថកិច្ច​ដូច​នេះ គឺ​រដ្ឋាភិបាល​រឹត​តែ​រង​ការ​រិះគន់​បន្ថែម​ទៀត ខណៈ​ដែល​បញ្ហា​ដីធ្លី និង​លំនៅឋាន​នៅ​ប្រទេស​កម្ពុជា បន្ត​កើត​ឡើង​ដដែល៖ «នៅ​ពេល​ប្រជាពលរដ្ឋ​ប្រារព្ធ សមត្ថកិច្ច​រារាំង​ការ​បញ្ចេញ​មតិ ការ​ជួប​ជុំ​របស់​ប្រជាពលរដ្ឋ នេះ​ហើយ​ធ្វើ​ឲ្យ​គេ​រិះគន់​កាន់​តែ​ធ្ងន់ធ្ងរ សេរីភាព​បញ្ចេញ​មតិ​ការ​ជួបជុំ​របស់​ពលរដ្ឋ»

បញ្ហា​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន បណ្ដាល​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ជាប់​បណ្ដឹង​នៅ​តុលាការ​អន្តរជាតិ (ICC)។ កាល​ពី​ខែ​កក្កដា មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាដ រ៉ូជើរ (Richard Rogers) តំណាង​ពលរដ្ឋ​រងគ្រោះ​ក្រោម​របប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ដាក់​ភស្តុតាង​បន្ថែម​ទៀត​ទៅ​ឲ្យ​ព្រះរាជអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ជុំវិញ​បណ្ដឹង​ប្រឆាំង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុម​អ្នក​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។