សមត្ថកិច្ច​បន្ត​នីតិវិធី​សាកសួរ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ក្លឹប​កម្សាន្ត​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ហេង រស្មី
2020-10-02
Share
ឆាយ គឹមខឿន លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​
រូប៖ ​អគ្គស្នងការ​នគរបាល​ជាតិ​

មន្ត្រី​ជាន់ខ្ពស់​ប៉ូលិស​ជាតិ​ប្រាប់​អាស៊ីសេរី​ឲ្យ​ដឹង​ថា សមត្ថកិច្ច ត្រូវការ​ពេលវេលា​បន្ថែម​ទៀត​ទាក់ទិន សំណុំរឿង​ឃាត់ខ្លួន​មនុស្ស​ជិត​៤០០​នាក់​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ពន្យារ​ពេល​នេះ ដោយសារតែ​សំណុំ​រឿង​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ ហើយ​ចំនួន​មនុស្ស​ច្រើន និង​ពិបាក​ក្នុង​ការ​រក​អ្នកបកប្រែ​ភាសា​ចិន​មក​ជា​ភាសា​ខ្មែរ។ លោក​បន្ថែម​ថា សមត្ថកិច្ច​កំពុង​បំបែកសំណុំរឿង​នេះ​ជា​ផ្នែកៗ ដើម្បី​ងាយស្រួល​ក្នុង​ការ​ចោទប្រកាន់​ដោយសារ​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​គ្នា ហើយ​ជនសង្ស័យ​មាន​ចម្រុះ​ជាតិ​សាសន៍ មាន​ជនជាតិ​ចិន​និង​ជនជាតិ​ខ្មែរ​។​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ដោះលែង​ជនសង្ស័យ​ណា​ម្នាក់​ទេ ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងអស់​នោះ។

កាល​ពី​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា កម្លាំង​មាន​សមត្ថកិច្ច បាន​ចុះ​ឆ្មក់​ចូល​ទៅ​បង្ក្រាប​ក្លឹប កម្សាន្ត មួយ​កន្លែង​ឈ្មោះ ចិន​ស៊ីនខាយសៀនមិន មាន​ទីតាំង​នៅ​ភូមិ​៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​មនុស្ស​មនុស្ស​ចំនួន​៣៧៥​នាក់ អាវុធ​ចំនួន​៣ ដើម (​អាវុធ​ខ្លី​ចំនួន​២ ដើម អាវុធ​វែង​១) ដើម និង​គ្រឿងញៀន​មួយ​ចំនួន​ធំ។

ការ​ចាប់ខ្លួន​មនុស្ស​ជិត​៤០០​នាក់ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ បាន​ធ្វើ​ឡើង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ បន្ទាប់ពី​សមត្ថកិច្ច​ក្រុងភ្នំពេញ​កាលពី ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ បាន​ឆ្មក់​ចូល​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក បាន​ឃាត់ខ្លួន​មនុស្ស​ជាង​៣០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន ១៣​នាក់ និង​ថ្នាំញៀន​ជិត​៥០ គីឡូក្រាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល