លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃ​ស

0:00 / 0:00

មន្ត្រី​ពន្ធនាគារ​ព្រៃ​ស ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ទីនោះ​កាល​ពី​ព្រលប់​ថ្ងៃ​ទី​៧ មេសា នៅ​ក្នុង​អគារ B បន្ទប់​លេខ​១៥ ជាប់​បន្ទប់​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ដែល​កំពុង​ជាប់​ឃុំ​ដែរ​នោះ។

លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជូន​ទៅ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ម៉ោង ៩​កន្លះ ថ្ងៃ​ទី​៧ មេសា ដើម្បី​សាកសួរ។ លោក ស៊ុត ឌីណា បាន​ស្រែក​ថា រឿង​នេះ «អយុត្តិធម៌​ណាស់​ចំពោះ​រូប​ខ្ញុំ»។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ឃាត់​ខ្លួន លោក ស៊ុត ឌីណា កាល​ពី​ថ្ងៃ​ទី​៤ មេសា វេលា​ម៉ោង ៧​យប់ ក្រោម​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។

យ៉ាង​ណា​ក៏ដោយ ក្រុម​គ្រួសារ​របស់ លោក ស៊ុត ឌីណា នៅ​មិន​ទាន់​ជឿ​ថា លោក ស៊ុត ឌីណា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ដោយ​ពួក​គាត់​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​ឡើង​វិញ។

សូម​ស្ដាប់​អ្នក​រាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ម៉ម មុនីរតន៍ រាយការណ៍​ពិស្ដារ​អំពី​ព័ត៌មាន​នេះ​ដូច​ត​ទៅ៖

ទស្សនា​វីដេអូ៖ តុលាការបញ្ជូនលោក ស៊ុត ឌីណា ទៅឃុំខ្លួនបណ្ដោះអាសន្នOpens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។