តុលាការនៅតំបន់ អាឌីឡែត ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី (South Australian Adelaide District Court) កាលពីថ្ងៃទី១៧ ខែកញ្ញា បានកាត់ទោសបុរសអូស្ត្រាលីម្នាក់ ឈ្មោះ ហ្យេសហ្វ្រី វីលៀម ម៉ូយល៍ (Geoffrey William Moyle) អាយុ ៤៧ឆ្នាំ ឲ្យជាប់ពន្ធនាគារជិត ១០ឆ្នាំ ពីបទរំលោភផ្លូវភេទលើកុមារនៅកម្ពុជា។
ទណ្ឌិតរូបនេះ បានសារភាពកំហុសរបស់ខ្លួន កាលពីឆ្នាំ២០២០ ថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធបទល្មើសរំលោភផ្លូវភេទលើកុមារកម្ពុជា ចំនួន ១២ករណី ចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥ ខណៈដែលធ្វើការជាមន្ត្រីជំនួយការបរទេស របស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្ម។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) បញ្ជាក់នៅថ្ងៃទី១៨ ខែកញ្ញា ឲ្យថា រដ្ឋាភិបាលអូស្ត្រាលី នឹងមិនអត់ឱនជាដាច់ខាត រាល់ការរំលោភបំពានលើកុមារគ្រប់ទម្រង់។ មន្ត្រីពាក់ព័ន្ធអនុវត្តច្បាប់ បន្តប្រឹងប្រែងស្រាវជ្រាវស៊ើបអង្កេតករណី រហូតដល់យកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីការពារសិទ្ធិរបស់កុមារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។