កម្ពុជា​មាន​ជំនឿ​ឈ្នះ​ការ​បកស្រាយ​សាល​ដីកា​ប្រាសាទ​ព្រះវិហារ

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា គណៈ​ប្រតិភូ​កម្ពុជា មួយ​ក្រុម​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង គ្រោង​ចាក​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherland) នៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។
ដោយ សុខ សេរី
2013-03-30
Share
ឡុង វីសាលោ ៣០៥ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ខែ​មីនា ឆ្នាំ​២០១៣។
RFA

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ឡុង វិសាលោ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៩ ខែ​មីនា ថា គណៈ​ប្រតិភូ​កម្ពុជា មួយ​ក្រុម​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង គ្រោង​ចាក​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ប្រទេស​ហុឡង់ដ៍ (Netherland) នៅ​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។

តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​បើក​សវនាការ​នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ ដើម្បី​បកស្រាយ​សាលក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២។ តុលាការ​នេះ​បាន​តម្រូវ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​សវនាការ​នោះ។

លោក ឡុង វិសាលោ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការ​បរទេស​ថា ភាគី​កម្ពុជា មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង ក្នុង​ការ​យក​ជ័យ​ជំនះ​នៅ​តុលាការ​នោះ៖ «ម្យ៉ាង​យើង​មាន​មូលដ្ឋាន​របស់​យើង​រឹងមាំ​រួច​ទៅ​ហើយ ទី២​ទៀង យើង​ខិតខំ​ធ្វើ​ការ​ខ្លាំង​ណាស់​ដើម្បី​យក​មូលដ្ឋាន​ទាំងអស់​នោះ ធ្វើ​ជា​ទឡ្ហីករណ៍​ដើម្បី​តស៊ូ​ប្រយុទ្ធ​ក្នុង​ពេល​សវនាការ​ផ្ទាល់​មាត់​ហ្នឹង»

សមាសភាព​នៃ​ប្រតិភូ​កម្ពុជា មាន​ដូច​ជា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ជា​ប្រធាន ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​កម្ពុជា-ថៃ លោក វ៉ា គឹមហុង ជា​អនុប្រធាន រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស លោក ឡុង វិសាលោ អនុប្រធាន និង​សមាជិក​មួយ​ចំនួន​ទៀត ក្នុង​នោះ​មាន​អ្នក​ច្បាប់ អ្នក​ជំនាញ​ព្រំដែន​សរុប​ជិត ១០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល