តំណាងគណបក្សនយោបាយ ដែលគ្មានសំឡងក្នុងរដ្ឋសភា ហៅការធ្វើវិសោធនកម្មមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ បែបកត់ក្រហល់នៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣នេះ ជារឿងដែលមិនចាំបាច់ ឬគ្មានប្រយោជន៍ដោះស្រាយបញ្ហាជាតិឡើយ ប៉ុន្តែបញ្ជាក់ថា គណបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន កំពុងអ្វីតាមទំនើងចិត្ត ដើម្បីការពារអំណាចតវង្សត្រកូល។
តំណាងគណបក្សនយោបាយនេះ ក៏មើលឃើញថា សោធនកម្មច្បាប់រដ្ឋធម្មនុញ្ញនៅពេលនេះជាការលើកតួនាទីគណបក្សនយោបាយឱ្យខ្ពស់ជាងសភាជាតិ ក្នុងគោលដៅធានាការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅកូនបានដោយរលូន និងឆាប់រហ័ស។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសរវាងលោក ថា ថៃ ជាមួយប្រធានគណៈកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ជុំវិញទស្សនៈតំណាងគណបក្សនយោបាយទាំងពីរទៅលើគម្រោងវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់រដ្ឋាភិបាល លោក ហ៊ុន សែន នេះដូចតទៅ៖
ទស្សនាវីដេអូដូចតទៅ៖
សម្រាប់លោកអ្នកនាង ដែលចង់អានរឿងនេះជាភាសាអង់គ្លេស សូមចុច Link តំណភ្ជាប់នេះ៖ Plan to ease transfer of power from Prime Hun Sen to son advances
Critics say change to Cambodian Constitution would reduce the power of the National Assembly.
The body designated with reviewing changes to the Cambodian Constitution gave its OK on Thursday to a proposal critics say will make it easier for Prime Minister Hun Sen to transfer power to his son Hun Manet.
The process for choosing Cambodia’s leader under Article 119 of the constitution as now written states that the National Assembly must approve a prime minister who has been designated for the role by the country’s king...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។