តុលាការ​កំពូល​មិន​ដោះលែង​កញ្ញា សេង ធារី ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ទេ

ដោយ អាស៊ីសេរី
2022.09.30
តុលាការ​កំពូល​មិន​ដោះលែង​កញ្ញា សេង ធារី ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ទេ កញ្ញា សេង ធារី នៅ​មុខសាលាដំបូង​រាជធានី​ភ្នំពេញ ពេល​សវនាការ​ជំនុំជម្រះ កាល​ពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

តុលាការ​កំពូល​សំរេច​មិន​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា​នេះ។ មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា សេង ធារី គឺ​លោក ជូង ជូងី លើកឡើង​ថា តុលាការ​លើក​ហេតុផល​ថា មូលហេតុ​ដែល​មិន​ដោះលែង​កញ្ញា សេង ធាវី នេះ ដើម្បី​បន្ត​នីតិវិធី​របស់​តុលាការ និង​កុំ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ។

សវនាការ​ព្រឹក​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​មិន​បាន​ដឹក​កញ្ញា សេង ធារី ចេញ​ពី​ពន្ធនាគារ​ព្រះវិហារ មក​ចូលរួម​ក្នុង​សវនាការ​ទេ។

លោក​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា សេង ធារី បន្ត​ថា កូន​ក្តី​របស់​លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​តាម​ផ្លូវច្បាប់​នៅ​ឡើយ​ទេ។

សូម​រង់ចាំ​តាមដាន​ព័ត៌មាន​នេះ​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។