តុលាការកំពូលសំរេចមិនដោះលែងកញ្ញា សេង ធារី ឱ្យមានសេរីភាពទេ នៅថ្ងៃទី៣០ខែកញ្ញានេះ។ មេធាវីការពារក្តីឲ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី លើកឡើងថា តុលាការលើកហេតុផលថាមូលហេតុដែលមិនដោះលែងកញ្ញា សេង ធាវី នេះដើម្បីបន្តនីតិវិធីរបស់តុលាការនិងកុំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។
សវនាការព្រឹកថ្ងៃដដែលនេះ អាជ្ញាធរមិនបានដឹកកញ្ញា សេង ធារី ចេញពីពន្ធនាគារព្រះវិហារមកចូលរួមក្នុងសវនាការទេ។
លោកមេធាវីការពារក្តីឲ្យកញ្ញា សេង ធារី បន្តថា កូនក្តីរបស់លោកមិនទាន់ទទួលបានយុត្តិធម៌តាមផ្លូវច្បាប់នៅឡើយទេ។
សូមរង់ចាំតាមដានព័ត៌មាននេះពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។