មេដឹកនាំរបបឯកបក្សលោក ហ៊ុន សែន ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានប្រមាណជិត ៥.០០០នាក់ នៅក្នុងពិធីជួបជុំអាហារពេលល្ងាចថា កម្ពុជាត្រូវការចាំបាច់នូវច្បាប់ចំនួន ២បន្ថែមទៀត គឺច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ស្ដីពីការគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ដែលច្បាប់ទាំង២នេះលោកថានៅជាសេចក្ដីព្រាងច្បាប់នៅឡើយ។ បើតាមលោក ហ៊ុន សែន ច្បាប់ដែលសំខាន់នោះការគ្រប់គ្រងឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត គឺត្រូវចេញឲ្យបានឆាប់ ដើម្បីធ្វើឲ្យទាន់ស្ថានភាពក្នុងពេលបច្ចុប្បន្ន ដែលពិភពលោក កំពុងយកចិត្តទុកដាក់លើបទល្មើសតាមអ៊ិនធឺណិត និងព័ត៌មានក្លែងក្លាយ៖ «»
ការលើកឡើងរបស់លោក ហ៊ុន សែន ពីភាពស៊ីសង្វាក់គ្នារវាង ច្បាប់ទាំង២នេះ បង្ហាញអោយឃើញពីភាពចម្រូងចម្រាស់គ្នានាពេលកន្លងទៅ រវាងក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាមួយរដ្ឋាភិបាល។ ដ្បិតសង្គមស៊ីវិល និងអ្នកសារព័ត៌មានតែងតែទាមទារអោយរដ្ឋាភិបាលចេញច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះអូសបន្លាយពេលជាច្រើនឆ្នាំហើយនៅតែចេញមិនរួច។ ចំណែករដ្ឋាភិបាលវិញទាមទារថាទាល់តែមានច្បាប់គ្រប់គ្រង ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ដែលសង្គមស៊ីវិលរិះគន់ថាអាចជាលេសរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ច្បាប់នេះ ដើម្បីរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ និងការបញ្ចេញមតិតាមអ៊ិនធឺណេតទៅវិញទេ។ ជាមួយគ្នានេះលោក ហ៊ុន សែន ប្រកាសជាថ្មីនៅចំពោះមុខអ្នកកាសែតថា លោក នឹងកាន់អំណាចបន្តទៀតរហូតដល់ឆ្នាំ ២០២៨៖ «»
គិតត្រឹមថ្ងៃទី១៤ ខែមករាខាងមុខនេះ លោក ហ៊ុន សែន បានកាន់អំណាចជានាយករដ្ឋមន្ត្រី បាន៣៤ឆ្នាំហើយ ហើយក្នុងរយៈពេលនៃការគ្រប់គ្រងនេះមានការរិះគន់ជុំទិសពីការរំលោភសិទ្ធិមនុស្ស ហើយថ្មីៗ នេះ គឺការរម្លាយចោលនូវដំណើរការប្រជាធិបតេយ្យ ដែលដំណើរការនេះ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ ជាមួយគ្នានេះដែរលោក ហ៊ុន សែន បានចេញមុខស្នើអោយអ្នកលេងហ្វេសប៊ុកកុំប្រើពាក្យអសុរោះជេរប្រទេចគ្នា៖ «»
បើទោះជាយ៉ាងណាកន្លងទៅលោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមត្រូវរិះគន់ថា ជាអ្នកនយោបាយ ដែលប្រើពាក្យសម្ដីអសុរោះ ប្រមាថ និងហិង្សាស្ទើរមិនលស់ពេល ពេលដែលលោកថ្លែងសន្ទរកថាជាសាធារណៈម្ដងៗ មិនថានៅចំពោះព្រះភ័ក្ត្រព្រះសង្ឃ ដូនជី ឬក៏សិស្សសាលានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។