ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស

ដោយ ជុន ច័ន្ទបុត្រ
2021-12-03
Share
ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​និង​រំលោភ​សិទ្ធិមនុស្ស ឧត្ដមសេនីយ៍​ទាំង ១២រូប ដែល​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) រក​ឃើញ​ថា បាន​ចូល​ដៃ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។
រូប៖ គេហទំព័រ​ HRW

ខ្មែរ​នៅ​អូស្ត្រាលី​ស្វាគមន៍ និង​គាំទ្ររដ្ឋាភិបាល អូស្ត្រាលី ​ដែលបានអនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុម​មេដឹកនាំរំលោភសិទ្ធិ​មនុស្ស ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ និង​បង្ក​គ្រោះថ្នាក់​ដល់​ពិភពលោក​។​​ ​ទោះយ៉ាងណា​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​រំពឹង​ថា​ ច្បាប់​នេះមិន​ប៉ះពាល់​ដល់​ មេដឹកនាំ​ឬ​មន្ត្រី​កម្ពុជា​នោះទេ។

ខ្មែរ​នៅ​អូស្ត្រាលី​រំពឹង​ថា មេដឹកនាំ​កម្ពុជា​មួយ​ចំនួន ដែល​បាន​រំលោភសិទ្ធិ​មនុស្ស ប្រព្រឹត្ត​អំពើ​ពុក​រលួយធ្ងន់ធ្ងរ​នឹង​ត្រូវ​រដ្ឋាភិបាល​ប្រទេស​នេះ​បង្កក​ទ្រព្យសម្បត្តិ និង​ហាម​ឃាត់​មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី​ជា​ដើម។

អតីត​ចៅហ្វាយក្រុង​ដែន​ឌឺណុង (Dandenong) និង​ជា​ប្រធាន​សមាគម​មួយ​នៅ​​ប្រទេស​អូស្ត្រាលី​ លោក ជា យូហ៊ ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី៣ ធ្នូ​ថា សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​គាំទ្រ​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេ​ដឹក​នាំ​ដែល​រំលោភ​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល​អូស្ត្រាលី​មិន​ទាន់​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​រូប​ណា​ខ្លះ ដែល​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​នេះ​ទេ ក្រោយ​ការ​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ។ លោក​ថា មេដឹកនាំ​កំពូល​ប្រទេស​កម្ពុជា ដូច​ជា លោក ហ៊ុន សែន លោក ស ខេង និង ទៀ បាញ់ អាច​នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ«ខ្ញុំ​យល់​ឃើញ​ថា ច្បាប់​នេះ​ជា​ច្បាប់​មួយ​ល្អ​សម្រាប់​ឲ្យ​អ្នក​ធ្វើ​ការងារ​នៅ​ប្រទេស​កម្ពុជា យើង​ធ្វើ​ការ​គោរព​មិន​ហ៊ាន​ផ្គើន​មិន​ហ៊ាន​រំលោភ​ខ្លាំង​ពេក​លើ​ពលរដ្ឋ»

ស្រដៀង​គ្នា​នេះ​ដែរ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស (CNRP-O) លោក ម៉ែន វណ្ណា ឲ្យ​ដឹង​ដែរ​ថា មេ​ដឹក​នាំ និង​មន្ត្រី​កម្ពុជា​មួយ​ចំនួន​បាន​យក​លុយ​ខ្មៅ និង​ទ្រព្យសម្បត្តិ​ដែល​បាន​ពី​ការ​​រំលោភ​សិទ្ធិ​មនុស្ស​មក​រក​ស៊ីទិញ​ដី ទិញ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី ដូច្នេះ​លោក​រំពឹង​ថា​ រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ទាំង​នោះ«ប្រជាពលរដ្ឋ​យើង​មាន​សង្ឃឹម​ច្រើន ដោយ​សារ​អី?ដោយសារ​ទប់​ស្កាត់​កុំ​ឲ្យ​មនុស្ស​ខូច​មនុស្ស ដែល​មាន​គំនិត​បំផ្លាញ​ជាតិ​របស់​ឯង​ធ្វើ​បាប​ប្រជាពលរដ្ឋ​កុំ​ឲ្យ​គាត់​ដើរ​ហួស​បន្ទាត់​ភ្លើង​ក្រហម»

រដ្ឋាភិបាល​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី២ ខែធ្នូ បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ចាស់ដែល​អាច​ហៅ​ជា​ខ្មែរ​បាន​ថា ច្បាប់​ដាក់ទណ្ឌកម្ម​ស្វយ័ត​ឆ្នាំ២០១១ (Autonomous Sanctions Act 2011) ដើម្បី​ពង្រីក​បែបបទ និង​ប្រភេទ​នៃ​អំពើ​ដែល​ឈាន​ដល់​ការ​ដាក់​ទណ្ឌកម្ម ដូច​ជា ការ​រីក​សាយភាយ​អាវុធ​មហា​ប្រល័យ ការ​រំលោភ​សិទ្ធិមនុស្ស​ទាំង​កម្រោល ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ពុករលួយធ្ងន់ធ្ងរ​ជា​ដើម។ ច្បាប់​ថ្មី​នេះ​ធ្វើ​ឲ្យ​អូស្ត្រាលី​មាន​សមត្ថភាព​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ និង​ហាមឃាត់​បុគ្គល និង​អង្គភាព​ទាំង​ឡាយ​ណា​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ និង​ទុច្ចរិត​ទាំង​នោះ​មិន​ឲ្យ​ជាន់​ទឹកដី​អូស្ត្រាលីទោះ​ជន​នោះ​ប្រព្រឹត្ត​បទល្មើស​ទៅ​ទីណា​ក៏​ដោយ។ ច្បាប់​ដាក់​ទណ្ឌកម្មនេះ​ជា​ការ​ចូលរួម​នៅ​ក្នុង​ចលនា សាកល គ្លូបល មែគនីតស្គី (Global Magitsky) ដើម្បី​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ និង​ឧក្រិដ្ឋជន ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តាម​រយៈ​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ពួក​គេ

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន​ និយាយ​ថា​ ការ​ធ្វើ​ច្បាប់​ណា​មួយ​របស់​អូស្ត្រាលី​ជា​សិទ្ធិ​របស់​ប្រទេស​នេះ។ លោក​នៅតែ​ថ្លែង​អះអាង​ថា មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ត្រូវ​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​ឡើយ។ លោក​យល់​ថា មន្រ្តី ឬ​ឈ្មួញ​កម្ពុជា​ទៅ​វិនិយោគ​នៅ​ប្រទេស​អូស្ត្រាលី​ជា​បុគ្គល​ស្អាតស្អំ​ទើប​រដ្ឋាភិបាល​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​រកស៊ី​នៅ​អូស្ត្រាលី«ចំពោះ​ការ​មាន​មតិ​របស់​ខ្មែរ​មួយ​ចំនួន​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​គឺ​ការ​និយាយ​តាម​ចិត្ត​គាត់​​បើ​ការ​និយាយ​គាត់​មាន​ប្រសិទ្ធភាព​អូស្ត្រាលី​មិន​បាច់​ធ្វើ​ច្បាប់​អី​ទេ។ គ្មាន​ប្រសិទ្ធភាព​អី​ទេ​ ព្រោះ​អ្នក​ទៅ​រកស៊ី​នៅ​អូស្ត្រាលី​ទាល់តែ​រដ្ឋាភិបាល​មាន​អនុញ្ញាត​ទើប​គេ​ទៅ​រក​ស៊ី​បាន​បើ​គ្មាន​ការ​អនុញ្ញាត​ទេ​ម៉េច​គេ​​​​រកស៊ី​បាន»

ទោះ​មាន​ការ​អះអាង​បែប​នេះ​របស់​អ្នក​នាំពាក្យ​កាន់​អំណាច​ក្ដី ប៉ុន្តែ​កន្លង​ទៅ​ មន្ត្រីជាន់ខ្ពស់​កម្ពុជា​រួម​មាន​កូនប្រសារ​លោក ហ៊ុន សែន គឺ​លោក ឌី វិជ្ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារគឺ​លោក គង់ វិបុល ​ក្មួយ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ និង​មន្រ្តី​យោធា​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​អំពើពុករលួយយក​លុយ​រាប់​លាន​ដុល្លារ​ទៅ​ទិញ​ដី​ ទិញ​ផ្ទះនិង​បើក​ក្រុមហ៊ុន​នៅ​ប្រទេស ​អូស្ត្រាលី។ ប្រធាន​សមាគម​ខ្មែរ​នៅ​អូស្ត្រាលី លោក ជា​ យូហ៊ន​ ឲ្យ​ដឹង​ថា​ ពេល​នេះ​ក្រុម​ការងារ​លោក រួម​មាន មេធាវី សមាជិក​សភា និង​តំណាង​សមាគម​នៅ​តាម​រដ្ឋ​នានា នៃ​ប្រទេស​អូស្ត្រាលី​កំពុង​ស្រង់​បញ្ជី​ឈ្មោះ​មេដឹកនាំ និង​មន្ត្រី​បញ្ជូន​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ស្នើ​ឲ្យ​ដាក់​ទណ្ឌកម្ម​អ្នក​ទាំង​នោះ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)

មើល​មតិ​ទាំង​អស់.

CCP's build belt/road initiative scam VS debt trap with poor countries
CCP's build belt/road initiative scam VS debt trap with poor countries says:
Dec 04, 2021 12:49 PM

Last 3 decades of current P Penh's regime's secreted revealed that won't let anyone to know about Cambodia Communist Party"CCP,"and China Communist Party"CCP"has put up Cambodia on sale and debt trap policy or debt trap diplomacy over small poor country like Cambodia.The. P Penh regime were already gotten big trouble with CCP's economic debt trapped to the young Khmers new generation to come and beyond. At least nearly $13 billions owing to Beijing govm't"CCP".This empire of debt trap to China meant colonizing small countries or weakest govm'ts by lending them massive amounts of money that they can never repay in bid for the world domination.Most poor countries didn't even known about China's playbooks scam, called Build Belt and Road initiative"BRI"scam.China's secreted to default on poor countries who due lately payment to china central bank"cbb"and pressured into surrendering assets,natural resource,road,railroad,bridge,infrastructure and territory expansion or allowing build military bases,airport on their land,like Ream and koh Kong coastline.This China's"BRI"isn't only happened in Cambodia alone but to other countries in African countries,south America,pacific island states,Asian or some part of Europe.CCP's white books secretive is accused of leverage massive loans,that over small states worldwide to snatch assets and increase its military footprint to dominate the new communist world superpower in 21st century.Those poor countries like Cambodia owed CCP from 8 to $13 billion....Laos $1.6 billion...Pakistan $59 billion...Fiji $520 million...Maldives $1.3 billion...Kyrgyzstan $1.5 billion...Samoa $210 million...Montenegro $1.2 billion...Papue New Guinea $550 million...Djibouti $1.3 billion and others.CCP strikes debt deals with poor countries under G-20 scheme"BRI".Those poor countries who been borrowed money in billions $$ that they cannot afford to pay back to China.or lending by china development bank is closely tied to Beijing's build belt and road infrastructure building initiative.The Chines govm't has been criticized in recent years for drowning development countries in debt,then taking control os their assets like port,airport,road,railroad,bridge,natural resources,land concession,build military or naval bases or colonist when they fail to repay.for example, there's concern about Pakistan,Cambodia,Banklades ,kenya will forced to hand over control of its port,airport,railroad natural resources or military based,the largest in East of Africa if its falls behind chinese loan payments for all above,Chinese financing also carries an interest rate of over 3% compared with the roughly 1% for world bank"WB" and International Monetary Fund"IMF" loans.As covid-19 spread around the globe ,Pakistan's foreign minister or other govm't,called their counterpart in Beijing in recent year with an urgent request.The country's economy was nose-diving,and the govm'ts needed to restructure billions of $$ of Chinese loans similar requests have come flooding into Beijing from Kyrgyzstan,Pakistan,Sri lanka, and number country in Africa,asking to restructure ,delay repayments or forgive t ens of $$ billion of loans coming due this year.,With call request China's drive to become the developing world biggest banker is back firing.Over the last decades it unleashed a global lending spree.Showing countries with hundreds of billions,in an effort to expanse it influence.

CCP's build belt/road initiative scam VS debt trap with poor countries
CCP's build belt/road initiative scam VS debt trap with poor countries says:
Dec 04, 2021 12:50 PM

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល