ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនាំខ្លួនប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ លោក ម៉ន ផល្លា ទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដីកាបញ្ជាចុះថ្ងៃទី៧ សីហា បញ្ជាក់ថា ការនាំខ្លួនទៅនគរបាលខណ្ឌមានជ័យ នេះ គឺដើម្បីសាកសួរអំពីដំណើររឿង «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» កាលពីថ្ងៃទី២៨ ខែឧសភា។
ករណីហិង្សានេះ គឺទាក់ទងនឹងជម្លោះវាយដំទាត់ធាក់លើយុវជនម្នាក់នៅខណ្ឌមានជ័យ ជិះម៉ូតូកាត់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងពេលហែក្បួនឃោសនាកាត់ទីនោះកាលពីចុងខែឧសភា។
យុវជនដែលរងការវាយដំនោះ បានដាក់ពាក្យបណ្ដឹងមួយថ្ងៃបន្ទាប់នៅប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អំពីរបួសខ្លួន។
អាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ បានទេ នៅល្ងាចថ្ងៃទី៩ សីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។