តើកិច្ចព្រមព្រៀងរបស់បក្សទាំង២នឹងធ្វើឲ្យមានការកែប្រែច្បាប់ណាខ្លះ?
ដោយ កែវ និមល
2014.07.23
2014.07.23

RFA
កាលពីថ្ងៃទី២២ កក្កដា អ្នកដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នាជាង ៥ម៉ោង នៅវិមានព្រឹទ្ធសភា។ ក្រោយការជួបគ្នានោះ គណបក្សទាំង២ បានចេញផ្សាយកិច្ចព្រមព្រៀងមួយមាន ៧ចំណុច។
តើទាក់ទងផ្លូវច្បាប់ កិច្ចព្រមព្រៀងនោះធ្វើឲ្យមានការកែប្រែច្បាប់ណាខ្លះ?
វិទ្យុអាស៊ីសេរី រៀបចំវេទិកាតុមូលមួយផ្ដោតលើរឿងនេះ ដោយមានលោក កែវ និមល ជាអ្នកសម្របសម្រួល ជាមួយវាគ្មិន ២រូប គឺលោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល និងលោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្សនិងច្បាប់របស់អង្គការការពារសិទ្ធិមនុស្សអាដហុក។
ស្ដាប់ផ្ទាល់៖