តើ​កិច្ច​ព្រមព្រៀង​របស់​បក្ស​ទាំង​២​​នឹង​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ណា​ខ្លះ?

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី​២២ កក្កដា អ្នក​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ចរចា​គ្នា​ជាង ៥​ម៉ោង នៅ​វិមាន​ព្រឹទ្ធ​សភា។ ក្រោយ​ការ​ជួប​គ្នា​នោះ គណបក្ស​ទាំង​២ បាន​ចេញ​ផ្សាយ​កិច្ច​ព្រមព្រៀង​មួយ​មាន ៧​ចំណុច។

តើ​ទាក់ទង​ផ្លូវ​ច្បាប់ កិច្ច​ព្រមព្រៀង​នោះ​ធ្វើ​ឲ្យ​មាន​ការ​កែប្រែ​ច្បាប់​ណា​ខ្លះ?

វិទ្យុ​អាស៊ីសេរី រៀបចំ​វេទិកា​តុ​មូល​មួយ​ផ្ដោត​លើ​រឿង​នេះ ដោយ​មាន​លោក កែវ និមល ជា​អ្នក​សម្រប​សម្រួល​ ជាមួយ​វាគ្មិន ២​រូប គឺ​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល និង​លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​និង​ច្បាប់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។

ស្ដាប់​ផ្ទាល់៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។