លោកអគ្គស្នងការប៉ូលិសមានប្រសាសន៍ថា លោកនឹងអនុវត្តតាមមាត្រា៩១នៃច្បាប់ចរាចរណ៍ដោយមិនរើសមុខ។
កាសែតកំបូដស្វ័ររាយការណ៍ថា នៅកម្ពុជាគេខ្លាចណាស់រថយន្តដែលមានបំពាក់ផ្លាកយោធាឬប៉ូលិស។ មានម្ចាស់រថយន្តជាច្រើនបានទិញផ្លាកប្រភេទនេះមកដាក់ឡានខ្លួនទាំងបំពានច្បាប់ហើយ បើកបរយ៉ាងព្រហើននិងរំលោភច្បាប់ចរាចរណ៍យ៉ាងគឃ្លើន៕