របាយការណ៍ស្ដីអំពីលទ្ធផលការងាររបស់គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា នៅក្នុងខែមេសា ឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរបានកើតឡើងចំនួន ៣៤៨លើក បើប្រៀបធៀបទៅ និងខែមេសា ឆ្នាំ២០១០ គឺបានកើនឡើងចំនួន៤លើក។
របាយការណ៍នេះបានរកឃើញថា មូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់គឺមកពីការបើកបរលើស ល្បឿនកំណត់ ស្រវឹង មិនគោរពសិទ្ធិអាទិភាព ប្រជែង អ្នកបើកបរមិនប្រកាន់ស្ដាំ មិនគោរពភ្លើងសញ្ញា កត្តាយានយន្ត និងកត្តាសុខភាពអ្នកបើកបរជាដើម។
ប្រភពដដែលក៏បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មេសា ឆ្នាំ២០១១ គ្រោះថ្នាក់ចរាចរបានកើតឡើងចំនួន ២១១លើក ដែលចំនួននេះ មានការថយចុះជាងឆ្នាំ២០១០ ៤៣លើក៕