ព្រះរាជក្រឹត្យព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ចុះថ្ងៃទី២២ ខែមករា បានដំឡើងឋានន្តរសក្ដិឧត្ដមសេនីយ៍ឯកចំនួន ៦រូបនៃក្របខណ្ឌនគរបាលជាតិ អោយទៅជានាយឧត្ដមសេនីយ៍។
មន្ត្រីទាំង ៦រូបនោះរួមមាន លោក អ៊ុក គឹមលេខ លោក ខៀវ សុភ័គ លោក ម៉ៅ ប៊ុនណារិន លោក ម៉ៅ ច័ន្ទតារា លោក សុខ ផល និងលោក ចាន់ អ៊ាន។
ទាក់ទងនឹងការដំឡើងឋានន្តរសក្ដិមន្ត្រីរដ្ឋាភិបាលនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពេលថ្មីៗនេះបានយល់ព្រមនឹងសំណើរដ្ឋមន្ត្រីក្រសួងការពារជាតិ សុំដំឡើងសក្ដិនាយទាហានផ្កាយ៣ ចំនួន ២៣រូប ទៅជានាយឧត្តមសេនីយ៍ផ្កាយ៤។ ក្នុងនោះមាននាយទាហានថ្នាក់អនុរដ្ឋលេខាធិការចំនួន ១០រូប មាននាយទាហានថ្នាក់អគ្គមេបញ្ជាការរងចំនួន ៧រូប និងមានមេបញ្ជការកងទ័ពជើងទឹក និងជើងអាកាសផងដែរ។
មន្ត្រីអង្គការសិទ្ធិមនុស្សបានរិះគន់ថា ការដំឡើងសក្ដិមន្ត្រីជាន់ខ្ពស់ពីផ្កាយ ៣ ទៅផ្កាយ ៤ នៅក្នុងកាលៈទេសៈនេះ គឺជាការបង្ហាញរូបភាពជាចំហថា រដ្ឋាភិបាលគាំទ្រសកម្មភាព និងលើកទឹកចិត្តមន្ត្រីទាំងនោះ ដែលបានសម្រេចចិត្តគាំទ្រសកម្មភាពរដ្ឋាភិបាល ក្នុងដំណាក់កាលជាប់គាំងនយោបាយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។