បក្ស​ប្រឆាំង​ហៅ​ការ​លុប​ចោល​តំណាង​ក្រុម​ភាគតិច​ភាគច្រើន​ជា​ការ​លុប​ចោល​ស្ថាប័ន

ដោយ ឡេង ម៉ាលី
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្កាត់​ចាក់អង្រែលើ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Leng Maly
RFA/Leng Maly

គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​លុប​ចោល​ក្រុម​សំឡេង​តំណាងរាស្ត្រ​ភាគតិច និង​ភាគច្រើន​នៅ​ក្នុង​សភា​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​៣១ មករា ថា​ជា​ការ​លុប​បំបាត់​ស្ថាប័ន​នៅ​ក្នុង​នីតិប្បញ្ញត្តិ។ រីឯ​អ្នក​វិភាគ​សង្គម​យល់​ថា ក្រុម​តំណាង​នេះ​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​ជាតិ​ទេ។

អ្នក​វិភាគ​សង្គម បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគតិច និង​សំឡេង​ភាគច្រើន​ក្នុង​សភា​សម្រាប់​ពិភាក្សា​នយោបាយ ដែល​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​លុប​ចោល​លែង​ឲ្យ​មាន​នោះ ជា​ការ​ឥត​ប្រយោជន៍៖ «តាំង​ពី​ការ​បង្កើត​យន្តការ​មួយ​ហ្នឹង​មក វា​ដូច​អត់​មាន​ឃើញ​ប្រយោជន៍​ធំ​ដុំ​សម្រាប់​សង្គម​ជាតិ​ផង ឃើញ​តែ​អ្នក​ដឹកនាំ​នៅ​តែ​បន្ត​ប្រើប្រាស់​ល្បែង​កខ្វក់​ហ្នឹង​ជះ​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ អ៊ីចឹង​សម្រាប់​ខ្ញុំ​វិញ ទោះ​បី​ជា​លុប​ចោល ឬ​ក៏​ទុក​ឲ្យ​នៅ​ដូចជា​មិន​មាន​ប្រយោជន៍​អី​សម្រាប់​សង្គម​ជាតិ​ផង ដរាប​ណា​អ្នក​នយោបាយ​ទាំង​សងខាង​មិន​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ធ្វើ​កិច្ចការ​ហ្នឹង ដើម្បី​ប្រយោជន៍​ជាតិ»

ដោយឡែក​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​៣១ មករា ថា ការ​ធ្វើ​វិសោធនកម្ម​កែ​ប្រការ​៤៨ () នៃ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋសភា ដើម្បី​លុប​ចោល​ក្រុម​សំឡេង​ភាគតិច និង​ភាគច្រើន​នោះ ថា​ជា​ការ​លុប​បំបាត់​ស្ថាប័ន​ក្នុង​នីតិប្បញ្ញត្តិ៖ «ខ្ញុំ​សុំ​ថា រឿង​ហ្នឹង​មិន​មែន​ជា​រឿង​បុគ្គល​ទេ គឺ​ជា​ការ​លុប​បំបាត់​ស្ថាប័ន។ ដូច្នេះ​ថ្ងៃ​នេះ រដ្ឋសភា​ដែល​មាន​តែ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​ប្រការ​៤៨ () ឲ្យ​ទៅ​ជា​ដូច​ដើម ប្រការ () វិញ​ហ្នឹង គឺ​មិន​មែន​ជា​ដក​តំណែង​លោក កឹម សុខា ទេ គឺ​ជា​ការ​លុប​បំបាត់​ស្ថាប័ន។ ស្ថាប័ន​នៃ​សំឡេង​ភាគតិច និង​ភាគច្រើន»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ រំឭក​ថា ការ​កែ​ប្រការ​នេះ គឺ​មាន​គោល​បំណង​ពង្រឹង​ការងារ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ ដើម្បី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​សភា​ជា​ស្ថាប័ន​រឹងមាំ មាន​លទ្ធភាព​ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ និង​បម្រើ​ប្រទេស​ជាតិ ហើយ​ការ​ចែង​ប្រការ​៤៨ () នោះ គឺ​ដើម្បី​សម្រាប់​អ្នក​បន្ត​វេន​ទៅ​អនាគត។

លោក ហ៊ុន សែន ថ្លែង​ថា ការ​ដែល​លោក​ស្នើសុំ​ឲ្យ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ () នៃ​វិធាន​ផ្ទៃ​ក្នុង​នេះ មិន​មែន​ធ្វើ​ឡើង​ក្នុង​ពេល​ខ្លី​ទេ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ មក ដែល​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខ្លះ​មិន​ទទួល​យក​ការ​តែងតាំង​លោក កឹម សុខា ជា​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ភាគតិច​ក្នុង​សភា។ លោក​បញ្ជាក់​ថា លោក​មាន​មូលហេតុ​ប្រាំ​យ៉ាង ដែល​នាំ​ឲ្យ​លោក​ស្នើសុំ​ធ្វើ​វិសោធនកម្ម​លុប​ប្រការ​៤៨ () នៃ​វិធាន​ផ្ទៃ​ក្នុង​នោះ មាន​ជាអាទិ៍ គឺ​បណ្ដាល​មក​ពី​ការ​បកស្រាយ​ខ្លឹមសារ​ប្រការ​នេះ​ខុស​គ្នា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា៖ «ទី​ពីរ ដើម្បី​បញ្ចប់​ការ​បំពាន​អំណាច​តាម​រយៈ​ការ​ប្រើ​យន្តការ​នេះ ពិភាក្សា​កិច្ចការ​ដែល​ជា​សមត្ថកិច្ច​តុលាការ ឬ​សមត្ថកិច្ច​រាជ​រដ្ឋាភិបាល។ ទី​បី គឺ​ដើម្បី​បញ្ចប់​វប្បធម៌​សំឡេង​ភាគតិច​ចាប់​សំឡេង​ភាគច្រើន​ធ្វើ​ចំណាប់​ខ្មាំង​ខាង​នយោបាយ ដែល​ទាមទារ​មិន​ចេះ​ចប់ ឲ្យ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ​នូវ​ពួក​ជាប់​ទោស​ព្រហ្មទណ្ឌ។ ទី​បួន គឺ​បញ្ចប់​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចង់​ចរចា»

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ () នេះ គឺ​មិន​មែន​លុប​ចោល​តែ​តំណែង​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​សំឡេង​ភាគតិច​ទេ គឺ​លុប​ចោល​តំណែង​ប្រធាន​ក្រុម​សំឡេង​ភាគច្រើន​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​គណបក្ស​ទាំង​ពីរ​នៅ​តែ​មាន​វិធី​ពិភាក្សា​គ្នា៖ «ខ្ញុំ​សុំ​បញ្ជាក់​ឲ្យ​ហើយ វប្បធម៌​សន្ទនា​នៅ​តែ​មាន តាម​គណៈ​អចិន្ត្រៃយ៍​សភា​នោះ​និយាយ​គ្នា​ទៅ។ គណៈ​អចិន្ត្រៃយ៍​សភា​មាន អស់​លោក​ទេ​តើ តែ​អស់​លោក​មិន​ព្រម​មក ថ្ងៃ​ក្រោយ​មិន​បាច់​និយាយ​តែ​ម្ដង​ទៅ។ តែ​យើង​នៅ​តែ​និយាយ ឲ្យ​តែ​គេ​មក។ តែ​ឥឡូវ​យើង​និយាយ​ជាមួយ​នរណា បើ​គេ​អត់​នៅ​ផង។ យន្តការ​សភា​វា​គ្រប់គ្រាន់​ហើយ មិន​បាច់​និយាយ​អី​ច្រើន​ទេ»

ប្រការ​៤៨ ថ្មី () នៃ​បទបញ្ជា​ផ្ទៃក្នុង​សភា ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ព្រមព្រៀង​គ្នា​កែ​ពី​ប្រការ​៤៨ () ក្នុង​ពេល​ចរចា​គ្នា​កាល​ពី​ឆ្នាំ​២០១៤ បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះឆ្នោត ដើម្បី​ធ្វើ​ជា​យន្តការ​ពិភាក្សា​គ្នា​អំពី​បញ្ហា​នយោបាយ​ជាតិ។ ប៉ុន្តែ​ពេល​នេះ ក្រុម​តំណាងរាស្ត្រ ៦៧​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​លែង​ឲ្យ​មាន​ក្រុម​តំណាង​សំឡេង​ភាគតិច និង​ភាគច្រើន​ទៀត​ហើយ។ ទោះ​ជា​លុប​ចោល​យ៉ាង​នេះ​ក្ដី គណបក្ស​ទាំង​ពីរ​នៅ​តែ​អះអាង​ថា វប្បធម៌​សន្ទនា​នឹង​នៅ​តែ​បន្ត​តាម​រយៈ​សមាជិក​គណៈកម្មការ​រដ្ឋសភា ដែល​មាន​ស្រាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Mike

ពី Boston

Don't forget that the medicine always has two purposes, if not helping to cure the patients, it will destroy or kill the patients. My question to all is imagine that one day the CPP loses a lot of seats and become the minority in the National Assembly, the CPP will not have its minor chair at the national assembly. So this won't the thing that we should not worry about. In some circumstances, the hunters may be hung by their own traps, too.

Jan 31, 2017 08:27 PM

អ្នក​អាន​អនាមិក

សុំសួរថាតើការធ្វើវិសោធនកម្មនេះធ្វើបានដែរ ហើយស្របច្បាប់ទេ បើគណបក្សមានអត់គ្រប់សំលេង 2/3?

Jan 31, 2017 12:26 AM

គេហទំព័រ​ទាំងមូល