សហភាព​អឺរ៉ុប​ប្រកាស​ផ្ដល់​ជំនួយ​ជិត​៣​លាន​អឺរ៉ូ​ដល់​កម្ពុជា​ពង្រឹង​ប្រជាធិបតេយ្យ

ដោយ កេសរណ្ណីយ្យា
2014.03.27
ទីលាន​ប្រជាធិបតេយ្យ៣០៥ សិស្ស​សាលា​ជា​ច្រើន​ចូល​រួម​ពិធី​សម្ពោធ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១០
Photo: RFA

សហភាព​អឺរ៉ុប (EU) ប្រកាស​ផ្តល់​ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន ២​លាន ៩​សែន​អឺរ៉ូ សម្រាប់​កម្មវិធី​ពង្រឹង​សកម្មភាព​សង្គម​ស៊ីវិល និង​ការ​ចូល​រួម​របស់​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​គ្រឹះ​ក្នុង​ការ​លើក​កម្ពស់​សង្គម​កម្ពុជា ឱ្យ​កាន់​តែ​មាន​ភាព​បើក​ចំហ ប្រជាធិបតេយ្យ និង​សមភាព និង​ឯករាជ្យ​ភាព​នៃ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប ប្រចាំ​នៅ​ប្រទេស​កម្ពុជា ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា គូស​បញ្ជាក់​ថា ថវិកា​ជំនួយ​ដែល​មាន​តម្លៃ​ស្មើ​នឹង​ជាង ៣​លាន ៩​សែន​ដុល្លារ​អាមេរិក នឹង​ផ្តល់​ជូន​ដល់​អង្គការ សមាគម​នានា ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​វិស័យ​ទាំងអស់​នេះ ដើម្បី​គាំទ្រ​កិច្ច​ប្រឹងប្រែង​កាត់​បន្ថយ​ភាព​ក្រីក្រ បង្កើន​ការ​អភិវឌ្ឍ ព្រម​ទាំង​តម្លាភាព និង​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​សេវាកម្ម​សាធារណៈ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៨ មក សហភាព​អឺរ៉ុប បាន​ផ្តល់​ថវិកា​ជាង ១៤​លាន​អឺរ៉ូ ដល់​ដំណើរ​ការ​គម្រោង​ចំនួន​៣១ ក្រោម​កម្មវិធី​នេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប ជូន​ដំណឹង​ថា កាល​បរិច្ឆេទ​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ​ថវិកា និង​គម្រោង​អនុវត្តន៍ នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។