សារ​ឯកអគ្គរដ្ឋទូត​អាមេរិក​ជូន​អ្នក​នយោបាយ​ខ្មែរ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក

ដោយ យាង សុជាមេត្តា
2016-07-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo/Alexander Ledet
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo/Alexander Ledet
Photo/Alexander Ledet

នៅ​ថ្ងៃ​ទី​៤ កក្កដា ដែល​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត៍ (William Heidt) បាន​សរសេរ​សារ​មួយ​បញ្ចេញ​ទស្សនៈ​របស់​លោក​អំពី​លទ្ធិប្រជាធិបតេយ្យ ដែល​គេ​ចាត់​ទុក​ថា​ជា​តម្លៃ​នយោបាយ​សំខាន់​បំផុត​មួយ​របស់​សហរដ្ឋ​អាមេរិក។ ក្នុង​សារ​នោះ លោក វីល្លៀម ហៃដ្ត៍ ក៏​បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​លោក​ចំពោះ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ខាង​មុខ​នេះ ពលរដ្ឋ​អាមេរិកាំង នឹង​នាំ​គ្នា​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​របស់​ខ្លួន រួម​ទាំង​រើស​មន្ត្រី​មូលដ្ឋាន មន្ត្រី​រដ្ឋ និង​មន្ត្រី​សហព័ន្ធ​ជាច្រើន​ពាន់​នាក់​ផ្សេង​ទៀត។ ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ដ៏​ក្តៅ​គគុក​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ខណៈ​ដែល​បក្ខជន​បក្ស​ទាំង​ពីរ​មាន​ទស្សនៈ​ខ្លាំង​រៀងៗ​ខ្លួន។

បើ​ទោះ​ជា​សម្ដី​ឃោសនា និង​មហិច្ឆតា​នៃ​ការ​បោះឆ្នោត​មាន​លក្ខណៈ​បែប​ណា​ក្តី គោលការណ៍​ស្នូល​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង នឹង​នៅ​តែ​ដដែល មិន​ថា​ភាគី​ណា​មួយ​នឹង​ឈ្នះ​ឡើង​កាន់​អំណាច​នោះ​ទេ។ អ្នក​ឈ្នះ ឈ្នះ​ដោយ​រីករាយ អ្នក​ចាញ់ ចាញ់​ដោយ​អស់​ចិត្ត ហើយ​ឆន្ទៈ​របស់​ពលរដ្ឋ​អាមេរិក នឹង​ត្រូវ​គោរព ដូច​ដែល​យើង​បាន​ធ្វើ​ជាង ២០០​ឆ្នាំ​មក​ហើយ។ ក្រោយ​ពេល​បោះឆ្នោត​រួច ទាំង​បេក្ខជន ទាំង​បក្ស​នយោបាយ ទុក​ការ​បោះឆ្នោត​នៅ​ម្ខាង អ្នក​ឈ្នះ​នឹង​ត្រូវ​ឡើង​ដឹក​នាំ​ប្រទេស ខណៈ​អ្នក​ចាញ់​នឹង​ត្រៀម​ខ្លួន​សម្រាប់​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​ទៀត។

លក្ខណៈ​ប្រជាធិបតេយ្យ​មិន​ដូច​គ្នា​ទាំងអស់​នោះ​ទេ។ អ្វី​ដែល​ដំណើរ​ការ​នៅ​សហរដ្ឋ​អាមេរិក មិន​ប្រាកដ​ថា​អាច​ដំណើរ​ការ​នៅ​កម្ពុជា បាន​នោះ​ទេ។ ប៉ុន្តែ​បើ​ទោះ​ជា​ប្រជាធិបតេយ្យ​នោះ​មាន​លក្ខណៈ​បែប​ណា​ក្តី កម្លាំង​នយោបាយ​ទាំងអស់​ត្រូវ​ទទួល​យក​នូវ​គោលការណ៍​គ្រឹះ​ដែល​ថា​គូ​បដិបក្ខ​របស់​ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់ ក្នុង​ការ​ចូលរួម​តស៊ូ​មតិ​ក្នុង​រឿង​នយោបាយ។ អ្នក​នយោបាយ​មក​ពី​គ្រប់​ភាគី​ទាំងអស់ អាច​មាន​មតិ​ផ្ទុយ​គ្នា​លើ​បញ្ហា​នានា ឬ​អាច​មិន​ចូល​ចិត្ត​គ្នា​ក៏​ថា​បាន ក៏ប៉ុន្តែ​ពួក​គេ​ត្រូវ​ទទួល​យក​ការ​ពិត​ថា គូ​បដិបក្ខ​របស់​ខ្លួន​មាន​សិទ្ធិ​តស៊ូ​មតិ​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​ពួក​គេ ហើយ​ដែល​ភាគី​ម្ខាង​ទៀត​ត្រូវ​គោរព។

ខ្ញុំ​មាន​ឱកាស​បាន​ស្គាល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​មន្ត្រី​បក្ស​ប្រឆាំង​ជាច្រើន​តាំង​ពី​ខ្ញុំ​បាន​វិល​ត្រឡប់​មក​កម្ពុជា កាល​ពី ៩​ខែ​មុន។ ជា​រួម ពួក​គេ​ជា​មនុស្ស​ល្អ ស្នេហា​ជាតិ ហើយ​កំពុង​ខិតខំ​ធ្វើ​ការងារ​សម្រាប់​ភាព​ល្អ​ប្រសើរ​របស់​កម្ពុជា។ ប៉ុន្តែ​គ្មាន​ភាគី​ណា​មួយ​ហាក់​ទទួល​យក​ភាព​ស្រប​ច្បាប់​របស់​ភាគី​មួយ​ផ្សេង​ទៀត​នោះ​ទេ។ ជាង​មួយ​ឆ្នាំ​ក្រោយ​ការ​ប្រកាស​នូវ​វប្បធម៌​សន្ទនា​របស់​បក្ស​ទាំង​ពីរ ខ្ញុំ​ឃើញ​មាន​ការ​សន្ទនា​ក្នុង​លក្ខណៈ​គោរព​គ្នា ឬ​ផ្អែមល្ហែម​ដាក់​គ្នា​បាន​កើត​ឡើង​តិចតួច​ណាស់។ នៅ​ពេល​និយាយ​ដល់​ការ​ទទួល​ស្គាល់​សិទ្ធិ​របស់​គូ​បដិបក្ខ ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្លួន ដែល​ជា​គ្រឹះ​នៃ​ការ​ផ្សះផ្សា​នោះ ខ្ញុំ​មើល​ឃើញ​ថា វា​មាន​ការ​រីក​ចម្រើន​តិចតួច​ណាស់​របស់​ភាគី​ទាំង​ពីរ តាំង​ពី​ខ្ញុំ​មក​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ក្នុង​អំឡុង​ចុង​ទសវត្សរ៍​១៩៩០។

ប្រសិន​បើ​ចង់​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រឹងមាំ​ដូច​ដែល​ពលរដ្ឋ​ខ្មែរ​ចង់​បាន​មែន​នោះ អ្នក​នយោបាយ​មក​ពី​គ្រប់​ភាគី​ទាំងអស់ ចាំបាច់​ត្រូវ​បែង​ចែក​ឲ្យ​ដាច់​ស្រឡះ​រវាង​ការងារ នយោបាយ និង​បញ្ហា​ផ្ទាល់​ខ្លួន។ ពួក​គេ​ចាំបាច់​ត្រូវ​យល់​ថា ភាគី​ទាំង​ពីរ​អាច​មាន​ទស្សនៈ​ផ្ទុយ​គ្នា​អំពី​ទិសដៅ​របស់​ប្រទេស​ជាតិ​ដែល​ត្រូវ​ដើរ តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ ពួក​គេ​ចែក​រំលែក​ដូច​គ្នា​នូវ​សេចក្តី​ស្រឡាញ់​ចំពោះ​ប្រទេស​ជាតិ ចំពោះ​ពលរដ្ឋ និង​ស្ថាប័ន​របស់​ខ្លួន។ ជា​រួម ពួក​គេ​ត្រូវ​ទទួល​ស្គាល់​ចំណុច​ល្អ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។

វា​មាន​ភាព​ខុស​គ្នា​រវាង​ការ​មិន​យល់​ស្រប​គ្នា​ជាមួយ​គូ​បដិបក្ខ និង​ការ​ចាត់​ទុក​គូ​បដិបក្ខ​ថា​ជា​សត្រូវ។ អ្នក​នយោបាយ​នៅ​សហរដ្ឋ​អាមេរិក តែង​មាន​ទស្សនៈ ឬ​ការ​យល់​ឃើញ​ផ្ទុយ​ស្រឡះ​ពី​គ្នា​សឹង​គ្រប់​រឿង​ទាំងអស់ ប៉ុន្តែ​អ្នក​នយោបាយ និង​បុរស​រដ្ឋ​របស់​យើង គោរព​សិទ្ធិ​គូ​បដិបក្ខ​របស់​ពួក​គេ ក្នុង​ការ​ទាមទារ​ផល​ប្រយោជន៍ និង​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត។ ពួក​គេ​ដឹង​ថា ការ​ហៅ​គ្នា​ថា​ជា​ជន​ក្បត់​ជាតិ ឬ​ការ​ប្រជែង​គ្នា​ដើម្បី​បង្ហាញ​ថា​អ្នក​នេះ​ស្នេហា​ជាតិ ឬ​អ្នក​នោះ​ក្បត់​ជាតិ នឹង​ធ្វើ​ឲ្យ​បាត់​តម្លៃ​នយោបាយ​ប្រទេស​របស់​យើង។

ប៉ុន្តែ​នេះ​ក៏​មិន​មែន​មាន​ន័យ​ថា វា​សុទ្ធតែ​អ៊ីចឹង​ទាំងអស់​នោះ​ទេ​ពី​ដើម​មក។ នៅ​គ្រា​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង អ្នក​នយោបាយ​យើង​ក៏​តែង​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​វា​ត្រូវ​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ ទើប​អ្នក​នយោបាយ​យើង​ដឹង​ថា ការ​វាយ​ប្រហារ​គ្នា ការ​មិន​យល់​គ្នា គឺ​គ្មាន​ប្រយោជន៍​ឡើយ​សម្រាប់​ភាគី​នីមួយៗ និង​សម្រាប់​ប្រទេស​ជាតិ។

នៅ​ពេល​ខ្ញុំ​មក​ដល់​កម្ពុជា ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា កាល​ពី​ខែ​កញ្ញា មក ខ្ញុំ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រីក​ចម្រើន​ដែល​កម្ពុជា សម្រេច​បាន​តាំង​ពី​ទសវត្សរ៍​១៩៩០។ សេដ្ឋកិច្ច​រីក​លូតលាស់ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ពលរដ្ឋ​មាន​សុខភាព​ប្រសើរ​ជាង​មុន មាន​ការ​អប់រំ​ជាង​មុន និង​មាន​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ខ្លាំងក្លា​ជាង​មុន។ ចំណែក​យុវជន​កម្ពុជា វិញ ពួក​គេ​មាន​សុទិដ្ឋិនិយម និង​មោទនភាព​ចំពោះ​ប្រទេស​របស់​ខ្លួន និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ចូលរួម​នាំ​មក​នូវ​ភាព​រីក​ចម្រើន​សម្រាប់​អនាគត​កម្ពុជា។ កម្ពុជា បាន​ឆ្លង​កាត់​ការ​លំបាក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្តែ​អសមត្ថភាព​របស់​ថ្នាក់​ដឹក​នាំ​នយោបាយ​របស់​កម្ពុជា ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​ដើម្បី​នាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ បន្ត​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​អាច​ឈាន​ទៅ​ដល់​សម្រេច​បាន​នូវ​សក្ដានុពល​ពេញលេញ​របស់​ខ្លួន។

នៅ​ថ្ងៃ​ទី​៤ កក្កដា យើង​នឹង​ប្រារព្ធ​ខួប ២៤០​ឆ្នាំ​បុណ្យ​ឯករាជ្យ​ជាតិ​សហរដ្ឋ​អាមេរិក។ ប្រទេស​ជាតិ​យើង​បាន​ឆ្លង​កាត់​ការ​ឡើង​ចុះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពី​រយៈពេល​មួយ​ទៅ​រយៈពេល​មួយ លទ្ធិប្រជាធិបតេយ្យ​របស់​យើង​មិន​ត្រឹម​តែ​រស់​រាន​មាន​ជីវិត​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​រីក​លូតលាស់​ទៀត​ផង។ ការងារ​របស់​ប្រជាធិបតេយ្យ នឹង​មិន​មាន​ថ្ងៃ​បញ្ចប់​ឡើយ តែ​យើង​កំពុង​តែ​ធ្វើ​ឲ្យ​វា​រីក​ចម្រើន។ ក្នុង​នាម​ជា​មិត្ត​របស់​កម្ពុជា ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទាំង​រដ្ឋាភិបាល ទាំង​បក្ស​ប្រឆាំង​របស់​កម្ពុជា អាច​ឈោង​រក​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ស្មារតី​ស្នេហា​ជាតិ និង​ការ​ផ្សះផ្សា ដើម្បី​ធ្វើ​ការងារ​សម្រាប់​ប្រទេស​ជាតិ​ដូច​គ្នា។

ទស្សនៈ​ដែល​បាន​រៀបរាប់​ខាង​ដើម គឺ​ជា​ទស្សនៈ​ផ្ទាល់​របស់​លោក វីល្លៀម ហៃដ្ត៍ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។ វា​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​របស់​វិទ្យុ​អាស៊ីសេរី ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

អ្នក​អាន​អនាមិក

ពី Boston USA

Dear all Political Parties and Khmer people in Cambodia,
We are Cambodian Would have the true Love in our hart to our country ,The foreign's friends countries always give us good and bad advice in the pass.Thanks to American ambassador in Cambodia comment and advise ,Cambodian had learn and received a lot of advice from USA especially in 1970 thru 1975 .Every words written in your comment/advice had soaked with Good/Bad Meaning and memories in all Khmer survivor from the Vietnam war that spread into Cambodia. I agree with some other comments in this page , regarding that Cambodia is a small poor country that become not so interest to America's eyes,but anything positive to our custom , we Khmer should take and learn from them.Learn from our mistake and create a new positive ways.

Jul 05, 2016 02:15 PM

អ្នក​អាន​អនាមិក

ចង់ជួយខ្មែរគ្រាន់តែឈប់ឲ្យដុល្លាដល់ពួកអាខ្មែរលក់ខួរមួយចំនួនដែលតែងតែបំផ្លាញជាតិឯងទៅអរគុណហើយ។

Jul 05, 2016 07:24 AM

អ្នក​អាន​អនាមិក

អាមេរិករាប់មិត្តមិនស្មើទេសម្រាប់ប្រទេសនៅអាសុីអគ្នេយ៏នេះ។គ្រប់សម័យកាលនិងកាលទេសះគឺអាមេរិកបោះបង់កម្ពុជារហូតថែមទាំងបង្កសង្រ្គាមបំផ្លាញកម្ពុជាថែមទៀត​ ទុកឲ្យយួននិងថៃឈ្លានពានកេងចំណេញរំលោភគ្រប់យ៉ាងមកលើកម្ពុជា។នេះជាមូលហេតុដែលជនកម្ពុជាមួយចំនួនមិនទុកចិត្តនិងស្អប់អាមេរិកហើយបែរជាធ្វើមិត្តជាមួយចិនទោះដឹងថាមិនសូវល្អក៏ដោយ។

Jul 05, 2016 06:23 AM

អ្នក​អាន​អនាមិក

Do not say America don't love Khmer but Khmer themselves are not loyal to America especially the so called Khmer leader(s). Very often,Khmer top leader always turn to China over the human right issue because
America want more human and individual right than China that the powerful abuse all the time and welcome by China.
I have seen most of the weak and poor Khmer often don't want to go back to Cambodia when they have chance to come to the U.S.

Jul 05, 2016 09:43 AM

វី

ពី ភ្នំពេញ

សូមអាមេរិកឈប់ចងកម្ម និងធ្វើបាបខ្មែរទៅ ព្រោះខ្មែរមិនចង់អោយក្មេងជំនាន់ក្រោយស្គាល់សង្រ្គាមនោះទេ

Jul 05, 2016 12:27 AM

អ្នក​អាន​អនាមិក

Not America bring war, The root cause is Khmer top leader all generations cling to power for ever,from father to children,to grand children.Creating an empire that is full of corruption that can cause injustice to the society => war is inevitable.

Jul 05, 2016 09:51 AM

ញុី

ពី ភ្នំពេញ

អាមេរិកបានប្រើ សម រង្សី អោយជេរយួនទាំងដឹងថាម្តាយគាត់ជាយួន ព្រោះសម រង្សីបានទទួលរង្វាន់ធំ២យ៉ាង គឺ
១ សាច់ញាតិខាងម្តាយនៅយួនបានលេបយកដីខ្មែរ
២ បានទទួលលុយរាប់លានដុល្លារបើកធនាគារនៅប្រទេសបារាំង

Jul 05, 2016 12:24 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល