លោក កឹម សុខា ប្ដេជ្ញា​យក​អនុសាសន៍​បណ្ឌិត កែម ឡី ទៅ​អនុវត្ត​បើ​ខ្លួន​ដឹក​នាំ​ប្រទេស

ដោយ យ៉ង ចាន់តារា
2016-07-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទិវា​ខួប​បក្ស​លើក​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Leng Maly
ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ទិវា​ខួប​បក្ស​លើក​ទី​៤ នា​ទីស្នាក់ការ​គណបក្ស​នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Leng Maly
RFA/Leng Maly

នៅ​ខណៈ​ដែល​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជាច្រើន​សន្ធឹកសន្ធាប់ បាន​នាំ​គ្នា​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ឆ្ពោះ​ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ឯ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ កក្កដា មេ​ដឹក​នាំ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ បង្ហាញ​កាយវិការ​ផ្សេង​គ្នា​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ពួក​គេ។ មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រកាស​យក​អនុសាសន៍​លោក​បណ្ឌិត កែម ឡី ទៅ​អនុវត្ត បើ​សិន​ខ្លួន​ដឹក​នាំ​ប្រទេស។ ផ្ទុយ​ទៅ​វិញ មេ​ដឹក​នាំ​បក្ស​កាន់​អំណាច ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ពិធី​ដង្ហែ​សព​នោះ​ឡើយ ប៉ុន្តែ​បង្ហាញ​ពី​រូបភាព​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៅ​វិញ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​តាម​បណ្ដាញ​សង្គម​របស់​លោក​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា លោក​ចងចាំ​ជានិច្ច​នូវ​ពាក្យពេចន៍ និង​យោបល់​របស់​លោក​បណ្ឌិត កែម ឡី ដែល​ផ្តល់​ឲ្យ​លោក​កាល​ពី​ពេល​កន្លង​ទៅ ទាក់ទង​នឹង​ការ​រៀបចំ​សង្គម និង​ប្រទេស​ជាតិ ជាពិសេស​គឺ​កម្មវិធី​នយោបាយ​មូលដ្ឋាន ឬ​ហៅ​ថា​វិមជ្ឈការ​អំណាច។

លោក កឹម សុខា ដែល​កំពុង​ឃុំ​ខ្លួន​ឯង​នៅ​ទីស្នាក់ការ​បក្ស​នៅ​ខណ្ឌ​មានជ័យ បាន​បង្ហោះ​រូបភាព និង​វីដេអូ​ថ្មីៗ​ជាច្រើន​អំពី​ពិធី​ដង្ហែ​សព​របស់​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នៅ​ខេត្ត​តាកែវ។

លោក​សន្យា​ថា នឹង​យក​គំនិត​យោបល់​ល្អៗ​របស់​លោក​បណ្ឌិត កែម ឡី ទៅ​រៀបចំ​សង្គម និង​ដឹក​នាំ​ប្រទេស ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ស្រប​តាម​បំណង​របស់​លោក​បណ្ឌិត កែម ឡី នៅ​ពេល​ដែល​លោក​មាន​ឱកាស​ដឹក​នាំ​ប្រទេស។

ដោយឡែក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន វិញ មិន​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​អ្វី​ឡើយ​ចំពោះ​ពិធី​នោះ បើ​ទុក​ណា​ជា​មាន​ប្រជាពលរដ្ឋ​កកកុញ​ដង្ហែ​សព​របស់​លោក​បណ្ឌិត កែម ឡី ក៏ដោយ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក មាន​បង្ហោះ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករ​កម្ពស់​ទឹក​ជំនន់​សម្រាប់​ថ្ងៃ​ទី​២៤ កក្កដា និង​វីដេអូ​ទាក់ទង​នឹង​តំបន់​ទេសចរណ៍​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​អំពី​ចៅៗ​របស់​លោក និង​បញ្ជាក់​ថា លោក​នឹង​ទទួល​បាន​ចៅ​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​មិន​បង្ហោះ​សារ​រំលែក​ទុក្ខ ឬ​រូបភាព​ទាក់ទង​នឹង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី មិន​មែន​មាន​ន័យ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​អើពើ​ចំពោះ​កម្មវិធី​នោះ​ទេ ប៉ុន្តែ​ដោយសារ​វា​ចំ​ពេល​ដែល​លោក ហ៊ុន សែន កំពុង​មមាញឹក​ចុះ​ជួប​ពលរដ្ឋ​នៅ​មូលដ្ឋាន។

លោក សុខ ឥសាន បន្ត​ថា បើ​ទោះ​ជា​មិន​មាន​វត្តមាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​ចូលរួម​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ក្តី ប៉ុន្តែ​គណបក្ស​ចាត់​ក្រុម​ការងារ​ខេត្ត​តាកែវ ឲ្យ​ទៅ​ចូលរួម​ហើយ។ លោក​បន្ត​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​បញ្ញវន្ត​ឆ្នើម​មួយ​រូប ហើយ​ដែល​គណបក្ស​របស់​លោក​ធ្លាប់​ទទួល​យក​អនុសាសន៍​មួយ​ចំនួន​ទៅ​បញ្ចូល​ក្នុង​កម្មវិធី​នយោបាយ និង​សកម្មភាព​របស់​ខ្លួន«យើង​នឹង​ខិតខំ​ដើម្បី​ជំរុញ​សមត្ថកិច្ច​ឲ្យ​ស្រាវជ្រាវ និង​វែក​មុខ​ជន​ប្រព្រឹត្តិ​បទល្មើស។ ទន្ទឹម​នឹង​នេះ យើង​ក៏​សូម​ជូន​ពរ​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក​បណ្ឌិត​ឲ្យ​ទៅ​កាន់​សុគតិភព»

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ដែល​ចូលរួម​ក្នុង​ពិធី​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី វិញ កត់​សម្គាល់​ថា សកម្មភាព​របស់​ពលរដ្ឋ​ក្នុង​ពិធី​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី តាំង​ពី​ពេល​តម្កល់ រហូត​ដល់​ថ្ងៃ​ដង្ហែ គឺ​ជា​សញ្ញា​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​មិន​មាន​ការ​ភ័យ​តក់ស្លុត​ចំពោះ​ទង្វើ​ឃោរឃៅ​បែប​នេះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ វា​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ស្រាវជ្រាវ និង​វិភាគ​ដទៃ​ទៀត ឲ្យ​ហ៊ាន​និយាយ​ការ​ពិត​ដូច​លោក កែម ឡី ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។

លោក អេង ឆៃអ៊ាង បន្ថែម​ទៀត​ថា លោក​មាន​ការ​សោកស្ដាយ និង​សោក​សង្រេង​ជា​ខ្លាំង​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ហើយ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ការ​ពិត​ជុំវិញ​ករណី​ឃាតកម្ម​នេះ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ពលរដ្ឋ​ខ្មែរ និង​សហគមន៍​អន្តជាតិ«យើង​សូម​ឲ្យ​សមត្ថកិច្ច​ត្រូវ​តែ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញលេញ ជាពិសេស​ឲ្យ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​ដែល​មាន​ឯកទេស និង​ឯករាជ្យ ដើម្បី​លាត​ត្រដាង​ការ​ពិត​នេះ។ បើ​សិន​ជា​ការ​ស៊ើប​អង្កេត​មិន​មាន​តម្លាភាព មិន​ច្បាស់លាស់ ដូច្នេះ​អ្វី​ដែល​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​សន្និដ្ឋាន​នោះ អាច​ជា​ការ​ពិត»

សព​របស់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ក្រុម​គ្រួសារ​ដង្ហែ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក ស្ថិត​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បន្ទាប់​ពី​តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ អស់​រយៈពេល ២​សប្ដាហ៍។ ទាំង​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ទាំង​គណៈកម្មការ​រៀបចំ​បុណ្យ​សព បាន​អះអាង​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ ២​លាន​នាក់ មក​ពី​ទីក្រុង និង​ទី​ជនបទ បាន​នាំ​គ្នា​ចូលរួម​ពិធី​ដង្ហែ​សព​របស់​លោក​ជាមួយ​នឹង​ទឹក​ចិត្ត​ខ្សឹកខ្សួល អួលអាក់ ស្ដាយ​បញ្ញវន្ត​ខ្មែរ​ដ៏​ឆ្នើម​រូប​នេះ ហើយ​ក្រៅ​ពី​នេះ ពួក​គេ​នឹង​បន្ត​តាម​ដាន​ដំណើរ​ការ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី និង​ក្រុម​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

អ្នក​អាន​អនាមិក

well, well let me answer this guy from pa on Jul 25, 2016 10:43 AM. I don't know what he/she look like but I can tell this guy related to Hun last name. If you think you can do better than Kim Sokha and Sam Rainsey, go ahead show me, Amarican said talk is cheap show me the fruits. what year are you going to be prime minister? or you think only your Hun can do the job for ever?

Jul 26, 2016 02:51 AM

អ្នក​អាន​អនាមិក

ពី pa.

All you do is just follow somebody else who had the wisdom in the leadership,but for yourself(Kem Sokha) had no initiative had no leadership or political wisdom to help cambodian people to ease the peace of their mind, right now you and your boss(Sam Rainsey) just try to survive in this political storm that you guys created. Every thing that you preach or propagandize are the poison to Cambodian people look like the wind blow as always faster than the rain, your heart is far away from reality, please stop divide Cambodian people, if you won't stop to cheat, liar, cover up, Cambodian people will stop you. If you guys( Kem Sokha or Sam Rainsey)won't change, who is going to change for you? You guys didn't corrupt for the money, but more serious is corrupt mind of Cambodian youth. Both of you( Kem Sokha and Sam Rainsey)are leading by your wild imagination that won't become reality, so please resign then let somebody else who capable to lead the party.

Jul 25, 2016 10:43 AM

អ្នក​អាន​អនាមិក

It's very funny you still trying to break up CNRP. Hey CPP stooge, people are not stupid. They know who the bad guys are. It was Hun Sin's hitman that killed Mr. Kem Ley, Chea Vichea and Chhut Vuthy. Did you see millions of people came out to Kem Ley's funeral? You ask these people who killed Mr. Kem Ley. It's the same people who destroy Cambodia forests. The same people who evicted people from their land and took their land. The same corrupt people who throw innocent people in jail on trump-up charges. The same people who ordered the killing in Veng Sreng.

This corrupt murderous government holds all the powers, the power to commit all crimes mentioned above. Crimes against people and country.

Change is a must in 2017 and 2018. People are not fooled by Hun Sin and his criminal thugs.

Jul 26, 2016 07:29 AM

អ្នក​អាន​អនាមិក

CNRP please double your efforts at the grass root level. And remember...

"We are poor individuals with no power, but together on election days, we will bring down this corrupt murderous government."
ពួក​យើង​គឺ បុគ្គលក្រីក្រ មិនមានអំណាច,ប៉ុន្តែជាមួយគ្នានៅថ្ងៃបោះឆ្នោត, យើងនឹងទម្លាក់រដ្ឋាភិបាលឃាតកម្មពុករលួយនេះ។
សូមប្រជាជនរួបរួមគ្នា គំអោយ លោកជាវិជ្ជា លោកឈុតវុទ្ធី លោកកែមឡី ស្លាប់នៅក្នុងការឥតប្រយោជន៍។

Jul 25, 2016 10:15 AM

អ្នក​អាន​អនាមិក

Sunday July 24,2016 is the saddest day for half Khmer population but it is the happiest day for Hun Sen and his clan.HUn Sen video proves it.

Jul 25, 2016 09:44 AM

Overseas

ពី Overseas

Hey Sokha, you mean that you are going to split from Ransy?

Don't do that man, you will be shit you have to stick together at least for one go then next term it will be you who is going to run for Prime Minister. Do not be a puppet. You have to play a smart card. It is too early to split because Ransy more stronger than you for the international relationship. They with you now because of the international supporting Ransy.

I wish you and Ransy a pleasant chance for the next election. Please stand strong and honest to your people/supporter stop bullying them.

With respect from Overseas.

Jul 25, 2016 06:53 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល