កាលពីថ្ងៃទី៥ ខែកញ្ញា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ញា ជូនទៅលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ជួយសម្របសម្រួលឲ្យមានការចរចារវាងមេដឹកនាំបក្សកាន់អំណាច និងមេដឹកនាំបក្សប្រឆាំង ដើម្បីផ្សះផ្សារជាតិខ្មែរ ដែលកំពុងជាប់គាំងក្នុងវិបត្តិនយោបាយជិត ២ឆ្នាំមកនេះ។
ការសរសេរលិខិតជូននាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ីនេះ គឺស្របពេលដែលលោក សម រង្ស៊ី អះអាងអំពីការវិលត្រឡប់របស់លោកទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក សម រង្ស៊ី ថ្លែងថា សារសំខាន់នៃលិខិតនេះ គឺលើកឡើងអំពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
សូមលោកអ្នកនាងចុចស្តាប់បទសម្ភាសន៍របស់លោក មួង ណារ៉េត ជាមួយលោក សម រង្ស៊ី ជុំវិញបញ្ហានេះ នៅក្នុងការផ្សាយរបស់វិទ្យុអាសេរី នៅយប់ថ្ងៃទី១២ ខែកញ្ញានេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។