កូនប្រុសពីរនាក់របស់ លោក ឱម យ៉ិនទៀង ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី ដែលបានឡាយព្រះហស្តលេខានៅថ្ងៃទី២៣ មេសា តែងតាំង និងផ្ដល់ឋានៈឧបការី ឬជំនួយការអង្គភាពប្រឆាំងអំពើពុករលួយចំនួន ១៨នាក់ មានឋានៈស្មើនឹងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក។
ក្នុងព្រះរាជក្រឹត្យនោះ មានកូនប្រុសរបស់ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២នាក់ មានឈ្មោះ យ៉ិនទៀង ពុទ្ធិរិទ្ធ និង យ៉ិនទៀង ពុទ្ធិរ៉ា តែងតាំងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឋានៈស្មើនឹងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។