សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ ដែលកំពុងភៀសខ្លួននៅទីក្រុងបាងកក ប្រទេសថៃ គឺលោក ជិម សុផាត ត្រូវបានជនមិនស្គាល់មុខមានគ្នា ៣នាក់លបវាយបណ្ដាលឱ្យរបួសជាច្រើនកន្លែងនៅព្រឹកថ្ងៃទី៥ កញ្ញា។
ជនរងគ្រោះ លោក ជិម សុផាត ប្រាប់វិទ្យុអាស៊ីសេរីក្រោយពេលកើតហេតុថា ជនល្មើសម្នាក់ក្នុងចំណោម ៣នាក់បាននិយាយភាសាខ្មែរ គំរាមបាញ់សម្លាប់លោកដោយសារមិនព្រមឡើងឡានទៅជាមួយជនល្មើស។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសកម្មជនបក្សប្រឆាំងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗក្រោយពេលកើតហេតុ។ ចំណែកជនល្មើសទាំង៣នាក់បានបើករថយន្តគេចខ្លួន។ លោក ជឹម សុផាត ជាយុវជនគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺ បានភៀសខ្លួននៅប្រទេសថៃប្រមាណ ៣ឆ្នាំហើយ ដោយសារតែរបបក្រុងភ្នំពេញតាមយាយីលោក។ លោកជាសកម្មជនម្នាក់ដែលតែងបង្ហោះសារ និងនិយាយតាមបណ្ដាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយមិនសំចៃមាត់៕
សូមស្ដាប់សេចក្ដីរាយការណ៍លម្អិតរបស់លោក ជាតិ ចំណាន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។