អតីត​សកម្មជន​បឹង​កក់​លោកស្រី សាត ផា ត្រូវ​បាន​​អាជ្ញាធរ​​ដោះលែង​​ក្រោយ​ជាប់​​ឃុំ​គ្រប់​​ចំនួន​​កំណត់​​១២​ខែ

0:00 / 0:00

អតីត​សកម្មជន​បឹង​កក់ និង​ជា​អ្នក​ចូលរួម​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គមលោកស្រី សាត ផា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី​(PJ)​ហើយ​​នៅ​ថ្ងៃ​ទី២៨ ខែតុលា​នេះ។

ការ​ដោះលែង​​នេះ គឺ​បន្ទាប់ពី​លោកស្រី​បាន​ជាប់​ឃុំ​គ្រប់​ចំនួន​កំណត់ រយៈ១២ខែ។

អាជ្ញាធរ​បាន​ចូល​ចាប់​ខ្លួន​លោកស្រី សាត ផា ដល់​ក្នុង​មន្ទីរ​ពេទ្យ កាល​ពី​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ពេល​លោកស្រី​កំពុង​សម្រាក​ព្យាបាល​របួស​ជើង។ របួស​ជើង​នោះ​​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ​សាលា​រាជធានី ដែល​បាន​ប្រើ​ហិង្សា​លើ​លោកស្រី​អំឡុង​ការ​តវ៉ា​ដោយ​សន្តិវិធី​នៅ​មុខ​ស្ថានទូត​ចិន​កាល​ពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២០។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្ដន្ទាទោស​លោកស្រី​ដាក់​ពន្ធនាគារ​មួយ​ឆ្នាំ​ពី​បទ « ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម »

លោកស្រី សាត ផា ថ្កោលទោស​ចំណាត់​ការ​ទាំងឡាយ​លើ​លោកស្រី និង​ចាត់​ទុក​ករណីនេះ​ថា ជា​រឿង​អយុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។