អ្នក​​តាមដាន​កិច្ចការ​អន្តរជាតិ​ថា កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​អាស៊ាន​​អាច​​លើក​​ពី​​បញ្ហា​មីយ៉ាន់ម៉ា​ និង​​ជម្លោះ​​សមុទ្រ​ចិនខាងត្បូង​

0:00 / 0:00

អ្នកជំនាង​ខាង​វិទ្យាសាស្រ្ត​នយោបាយនិង​ទំនាក់ទំនង​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា លើក​ឡើង​ថាជា​រឿង​ល្អដែល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេណ​អាស៊ាន​ងាកមក​រក​ជំហរ​របស់​អាស៊ានវិ។ លោក​បញ្ជាក់​ថាកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះជា​កិច្ចប្រជុំ​សំខាន់​មួយ​ដើម្បី​កំណត់​ពីរបៀបវារៈ​សំខាន់ៗ​ដើម្បី​ឈា​នទៅ​រៀប​ចំ​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅ​ពេល​មុខ។

លោក ឯម សុវណ្ណារ៉ា ឲ្យដឹង​ថាកិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នេះ​គេអាច​លើក​របៀប​វារៈពីរ​សំខាន់​ គឺ​រឿងវិបត្តិនយោបាយ​នៅ​មីយ៉ាន់ម៉ា​(Myanmar) ឬភូមា​និងរឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​៖ «កិច្ច​ប្រជុំ​ចង្អៀត​នេះ ​ជាកិច្ចប្រជុំ​ដំបូង​ក្នុងការ​កំណត់​ពី​របៀប​វារៈ​ប្រចាំ​ឆ្នាំ​នៃ​កិច្ចប្រជុំ​អាស៊ាន​ផ្សេងៗ​ទៀត​របស់​អាស៊ាន។ ប៉ុន្តែ​កិច្ចប្រជុំដំបូងឆ្នាំ២០២២នេះ គេអាច​លើក​របៀប​វារៈពីរ​សំខាន់​ គឺជម្លោះ​នៅមីយ៉ាន់ម៉ា និង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង រីឯ​បញ្ហា​ជម្លោះ​ឧបទ្វីប​កូរ៉េ​វា​នៅ​ឆ្ងាយប្រហែល​ជាគេមិ​នលើក​មក​និយាយទេ »

នៅមុន​កិច្ចប្រជុំនេះ​មក​ដល់​ដ្ឋមន្រ្តីការទេស​កម្ពុជា លោក ប្រាក់ សុខុន បានជួប្រជុំ​តាម​ប្រព័ន្ធ​វីឌីអូជា​មួយ​អគ្គលេខាធិការ​អាស៊ាននិង​រដ្ឋមន្រ្តីការបរទេស​ន័រវេស​ (Norway)​និយាយ​អំពីវិត្តិ​នៅ​មីយ៉ាន់ម៉ា​នេះដែរ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​និង​អគ្គលេខាធិការ​អស៊ាន​កាល​ពី​ថ្ងៃទី១៤ ខែកុម្ភៈបា​ន​សង្កត់ធ្ងន់​ទៅលើ​អំពីការ​បញ្ចប់​អំពើហិង្​សានៅភូមានិង​ការកសាង​ទំនុក​ចិត្តនិង​ភាព​ជឿជាក់ដើម្បី​ឲ្យភាគី​ពាក់ព័ន្ធ​ទាំងអស់​អាច​ចូល​រួម​ក្នុង​កិច្ចសន្ទនា​មួយ​ប្រកប​ដោយ​បរិយាបន្ន​សំដៅ​សម្រេចបាន​នូវ​សន្តិភាព​យូរអង្វែង។

នៅក្រោយ​ពី​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្រ្តីការ​បរទេស​អាស៊ាន​នេះ​លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​អាស៊ាននឹ​ងដឹកនាំ​ប្រតិភូទៅ​ធ្វើទស្សនកិច្ច​នៅប្រទេស​មីយ៉ាន់ម៉ា​នៅពេល​ខាង​មុខ។ ​រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី លោកបណ្ឌិត កៅ គឹមហួន បានប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃយប់​ថ្ងៃទី១៥ ខែកុម្ភៈថាមេដឹកនាំ​របប​សឹក លោក មីន អ៊ុងលាំង (Min Aung Hlaing)​បាន​យល់​ព្រ​ម​ឲ្យប្រេសិតពិសេស​ជួប​សមាជិក​រដ្ឋាភិបាល​ស្របច្បាប់​របស់​អ្នកស្រី អ៊ុង សានសូជី (Aung San Sukyi) នៅក្នុង​ឱកាស​ប្រេសិត​ពិសេស​ទៅ​ធ្វើទស្សនកិច្ចនៅ​ប្រទេស​ភូមា​ក្នុង​ពេល​ឆាប់ៗនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។