អាជ្ញាធរ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពលរដ្ឋ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន

អាជ្ញាធរ​មូលដ្ឋាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បង្ក​ការ​ភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មណ្ឌល​បោះឆ្នោត​មួយចំនួន​នៅ​ថ្ងៃ​បោះឆ្នោត​ឃុំសង្កាត់ នៅថ្ងៃទី​៥ មិថុនា។

មន្ត្រី​គណបក្ស​ភ្លើង​ទៀននិង​ប្រជា​ពលរដ្ឋ​ចាត់​ទុក​ទង្វើ​ទាំងនោះគឺ​ជា​ការ​រំលោភបំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរនិង​គំរាមកំហែង​ដល់​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោតជុំវិញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដាក់​ពាក្យ​បណ្តឹង​តាម​នីតិវិធី​ច្បាប់ដើម្បី​គ.ជ.ប​ស៊ើបអង្កេត និង​ចាត់​វិធានការ។

សូម​លោក​អ្នកនាង​រង់ចាំ​តាមដាន​ការ​ផ្សាយ​ពិសេស​ជុំវិញ​សេចក្ដីរាយការណ៍​ពិស្ដារ​ជុំវិញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត និង​បទ​វិភាគ​ផ្សេងៗ ចាប់​ម៉ោង ៧ និង ៣០នាទី​យប់ រហូត​ដល់​ម៉ោង ៩ និង ៣០យប់ ម៉ោង​នៅ​កម្ពុជា។

សូម​លោក​អ្នក​នាង​កញ្ញា​រង់ចាំ​ទស្សនា​កុំ​បី​ខាន។ សូម​អរគុណ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។