0:00 / 0:00
អាជ្ញាធរខេត្តស្វាយរៀង នៅថ្ងៃទី២៣ ខែធ្នូ បានចុះទៅតំបន់បោះបង្គោលព្រំដែនស្ថិតក្នុងភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បន្ទាប់ពីបានឮពលរដ្ឋអះអាងថា ការបោះបង្គោលនេះចូលដីស្រែរបស់ពួកគាត់។ ប៉ុន្តែអភិបាលរងខេត្តស្វាយរៀង ឆ្លើយតបថា ការបោះបង្គោលព្រំដែនថ្មីលេខ១៤៦ គឺធ្វើឡើងដោយមានការព្រមព្រៀងរវាងប្រទេសទាំងពីរ និងសាងសង់នៅលើបង្គោលចាស់តែប៉ុណ្ណោះ មិនមានការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ទេ។ ទោះយ៉ាងណា ពលរដ្ឋនៅតែបារម្ភថា ការបោះបង្គោលព្រំដែនចូលដីស្រែគាត់នឹងអាចបាត់បង់បន្ថែមទៀតនៅពេលខាងមុខ។
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក រាជ វិញ្ញូ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។