ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក និង​កាណាដា ធ្វើ​បាតុកម្ម​ទាមទារ​លោក ហ៊ុន សែន ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក និង​កាណាដា បាន​មក​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា នៅ​ខាង​មុខ​អគារ​ក្រសួង​ការ​បទេស​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ។

Protest_at_State_Department_033123_HO_3.jpg
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និង​កាណាដា ធ្វើបាតុកម្មនៅ​មុខក្រសួងការបរទេសសហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២៣ ទាមទារ​លោក ហ៊ុន សែន ឱ្យគោរពសិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ក្រៅ​ពី​នេះ ពលរដ្ឋ​ទាំង​នោះ ស្នើសុំ​ដល់​រដ្ឋាភិបាល​អាមេរិក និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ ដាក់​សម្ពាធ​លើ​លោក ហ៊ុន សែន ឲ្យ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​នយោបាយ​ទាំង​អស់​ឲ្យ​នៅ​ក្រៅ​ឃុំ ព្រមទាំង​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នៅ​ខែកក្កដា​ខាង​មុខ ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។
Protest_at_State_Department_033123_HO_4.jpg