ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់សិបនាក់ ជួបជុំគ្នាតវ៉ាប្រឆាំងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ២០២៣ ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចតាមការចង់បានរបស់លោក ហ៊ុន សែន។
លើសពីនេះ ពួកគេបានធ្វើក្ដារមឈូសដាក់រូបលោក ហ៊ុន សែន ដែលពួកគេចាត់ទុកថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា និងជាមេដឹកនាំផ្ដាច់ការ។
ពួកគេក៏ទាមទារលែងឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំ និងចោទប្រកាន់ដោយអយុត្តិធម៌ មានដូចជា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អ្នកច្បាប់និងអ្នកការពារសិទ្ធមនុស្សអន្តរជាតិកញ្ញា សេង ធារី និងមេដឹនាំសហជីពនៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាដើម។
ក្រៅពីការហែក្បួនតវ៉ានៅតំបន់ស្ព្រីងវែល (Springvale) ក្រុងមែលប៊ន (Melbourne) ពួកគេក៏បានរួមគ្នាផ្ដិតមេដៃដាក់ញត្តិជូនរដ្ឋាភិបាលអូស្ត្រាលី តាមរយៈអ្នកតំណាងរាស្ត្រអូស្ត្រាលី ដែលបានចូលរួមព្រឹត្តិការណ៍នេះ ដើម្បីអន្តរាគមន៍ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ។
ទស្សនាវីដេអូផ្សាយផ្ទាល់ការតវ៉ានេះពីហ្វេសប៊ុកអាស៊ីសេរី
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។