សកម្មជនគណបក្សសង្គ្រោះជាតិ ពលករ និងនិស្សិតថៃ សរុបជាង ២០នាក់ បាននាំគ្នាឈរលើកបដា និងដាក់ញត្តិនៅមុខវិមានរដ្ឋាភិបាលថៃ នៅព្រឹកថ្ងៃទី ២១តុលា នេះ ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលថៃជួយជំរុញរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា ១៩៩១។ សកម្មភាពបែបនេះ ធ្វើឡើងពីរថ្ងៃមុនការមកដល់នៃខួប ៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ដែលប្រទេសថៃក៏ជាភាគីហត្ថលេខីមួយផងដែរ។
សូមទស្សនាបទសម្ភាសន៍ជាមួយយុវជនគណបក្សសង្គ្រោះជាតិមួយរូប គឺលោក សេង ម៉េងប៊ុនរ៉ុង តាមប្រព័ន្ធវីដេអូស្កែប (Skype) អំពីការដាក់ញត្តិទៅកាន់រដ្ឋាភិបាលថៃ ដូចតទៅ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។