បក្ស​សង្គ្រោះ​ជាតិ​ហែ​ក្បួន​ថ្មើរ​ជើង​ចម្ងាយ​១០​គីឡូម៉ែត្រ

អ្នក​ចូល​រួម​បាតុកម្ម​នៃ​បក្ស​សង្គ្រោះ​ជាតិ រាប់​ម៉ឺន​នាក់ បាន​ចេញ​ដំណើរ​ហែ​ក្បួន​មហា​បាតុកម្ម​នៅ​ម៉ោង​ប្រមាណ ៤​រសៀល​ថ្ងៃ​ទី​២៦ នេះ តាម​វិថី​នានា​កណ្ដាល​រាជធានី​ភ្នំពេញ។

0:00 / 0:00

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ក្បួន​បាតុកម្ម​នេះ​គ្រោង​ហែ​ក្បួន​ដោយ​ថ្មើរ​ជើង​ក្នុង​ចម្ងាយ​ផ្លូវ ១០​គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ពេល​ប្រហែល ៥​ម៉ោង​រួច​វិល​ចូល​ទីលាន​ប្រជាធិបតេយ្យ​វិញ។

ទន្ទឹម​ពេល​នេះ​ដែរ ប្រធាន​បក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​លោក​ថា លោក​នឹង​បង្ហាញ​កូន​ស្រី​របស់​លោក​ដែល​ទើប​រៀបការ​កូនប្រសា​ជនជាតិ​អាមេរិក នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ល្ងាច​នេះ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ស្គាល់។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរនត៍ ដែល​តាម​ដាន​បាតុកម្ម​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។