អង្គការ​ផ្នែក​បោះ​ឆ្នោត​ជំរុញ​អោយ​រដ្ឋាភិបាល និង គ.ជ.ប រៀបចំ​ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន

ដោយ សុជីវី
2021-02-23
Share
អង្គការ​ផ្នែក​បោះ​ឆ្នោត​ជំរុញ​អោយ​រដ្ឋាភិបាល និង គ.ជ.ប រៀបចំ​ឱ្យ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន រូបសញ្ញាអង្គការ​ខុមហ្វ្រែល (COMFREL) និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត
រូប៖ ហ្វេសប៊ុក​ស្ថាប័ន​ទាំង២

អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) រៀបចំ​ឱ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ជា​ពិសេស ពលករ​ចំណាក​ស្រុក​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) កាល​ពី​ថ្ងៃ​ទី២៣ ខែកុម្ភៈ លើក​ឡើង​ថា ច្បាប់ ឬ​នីតិវិធី​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​មិន​ទាន់​អាច​សម្រួល​ដល់​ពលរដ្ឋ​ចំណាក​ស្រុក ដែល​បើ​តាម​ស្ថិតិ​ក្រៅ​ផ្លូវ​ការ​អាច​មាន​ចំនួន​ដល់​ជាង ២លាន​នាក់​នោះ​អាច​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ ខុមហ្រ្វែល បែរ​ជា​សង្កេត​ឃើញ​ថា មាន​ករណី​ពលរដ្ឋ​អាច​ចុះ​ឈ្មោះ​ជា​ក្រុម នៅ​តាម​កន្លែង​ដែល​ពួកគាត់​មិន​បាន​រស់​នៅ​ទៅវិញ។ ពលរដ្ឋ​ទាំង​នោះ​ភាគ​ច្រើន​ជា​ក្រុម​ការងារ​ចុះ​មូលដ្ឋាន​របស់​គណបក្ស​កាន់​អំណាច និង​ជា​កង​កម្លាំង​នគរបាល​មួយ​ចំនួន ដែល​មិន​បាន​រស់​នៅ ឬ​មិន​ដឹង​ថា រស់​នៅ​តំបន់​ ដែល​គេ​ទៅ​ចុះ​ឈ្មោះ ឬ​អត់ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ឬ​មេ​ប៉ុស្តិ៍​បញ្ជាក់​ទីលំនៅ​ឱ្យ​សម្រាប់​ការ​ចុះ​ឈ្មោះ​បាន។

ករណី ដែល​ពលរដ្ឋ​អាច​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដោយ​មិន​បាន​ស្នាក់​នៅ​អចិន្ត្រៃយ៍​តាម​តំបន់ ដែល​ពួក​គេ​រស់​នៅ​បែប​នេះ ខុមហ្វ្រែល ស្នើ​អោយ គ..ប សម្រប​សម្រួល​ជា​មួយ​រដ្ឋាភិបាល និង​រដ្ឋសភា ដើម្បី​ផ្ដល់​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ បង្កើត​នីតិវិធី ផ្ដល់​សិទ្ធិ និង​លទ្ធភាព​ដល់​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​នៅ​ក្រៅ​ប្រទេស​បាន​ចុះ​ឈ្មោះ តាម​រយៈ​ការ​បញ្ជាក់​ឯកសារ​ ដូច​គ្នា​នេះ​ដែរ។

ជា​មួយ​គ្នា​នេះ គ..ប អាច​សម្រប​សម្រួល​រៀបចំ​ក្រុម​ចុះ​ឈ្មោះ​នៅ​ក្រៅ​ប្រទេស ដើម្បី​រៀបចំ​កន្លែង​ចុះ​ឈ្មោះ នៅ​តាម​ស្ថានទូត ឬ​នៅ​តំបន់​ដែល​មាន​ប្រជា​ពលរដ្ឋ​ធ្វើ​ការងារ​ច្រើន ឬ​អាច​សាក​ល្បង​នៅ​តាម​ព្រំដែន​ខ្មែរ​ជា​មុន​សិន​ក៏​បាន។

ក្រៅ​ពី​នេះ ខុមហ្វ្រែល ដែល​បាន​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០២០ បាន​រក​ឃើញ​ថា មាន​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ប្រើប្រាស់​ឯកសារ​ក្នុង​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត ដែល គ..ប គួរ​ពិនិត្យ​កែតម្រូវ​ជាបន្ទាន់។ ខុមហ្រ្វែល ក៏​បាន​ជំរុញ​អោយ​ក្រសួងមហាផ្ទៃ​បង្កើន​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​ដល់​ពលរដ្ឋ​​ ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត​អោយ​បាន​គ្រប់ៗ គ្នា ដើម្បី​កាត់​បន្ថយ​បញ្ហា​ឯកសារ​បញ្ជាក់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ ជា​មួយ​គ្នា​នេះ ខុមហ្វ្រែល រក​ឃើញ​ថា ក្នុង​បញ្ជី​បច្ចុប្បន្នភាព​ថ្មី​នេះ​មាន​ឈ្មោះ​ស្ទួន​ចំនួន ៧៩ករណី ឬ​ស្មើ​នឹង ១៥៨ឈ្មោះ។

បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​បច្ចុប្បន្នភាព​ថ្មី​របស់ គ..ប នៅ​ក្នុង​ឆ្នាំ២០២០ នេះ​មាន​អ្នក​បោះ​ឆ្នោត​សរុប​ចំនួន​ជិត ៩លាន​នាក់ (.៨៣១.៩៤៧)


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល