លទ្ធផល​នៃ​​ជំនួប​រវាង​មន្ត្រី​បក្ស​ប្រជាជន​និង​បក្ស​សង្គ្រោះ​ជាតិ

0:00 / 0:00

តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និង​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជួប​គ្នា​ជា​ថ្មី​ទៀត​នៅ​រដ្ឋសភា នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដូច​ការ​គ្រោង​ទុក។

លទ្ធផល​ជំនួប​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​រួមមាន​ ៤ចំណុច៖ ទី១ ការ​ប្ដេជ្ញា​ពង្រឹង​វប្បធម៌​សន្ទនា និង​ពង្រីក​ដល់​មូលដ្ឋាន ទី២ រដ្ឋសភា​នឹង​ផ្ដល់​មធ្យោបាយ​មួយ​ចំនួន​ដូចជា ថវិកា រថយន្ត និង​ជំនួយការ​ដល់​ក្រុម​ការងារ​ជាប់​ឆ្នោត​ទាំងពីរ (សំដៅ​ក្រុម​សមាជិក​រដ្ឋសភា​ភាគតិច និង​ភាគ​ច្រើន) ទី​៣ ក្រុម​ការងារ​ចំពោះ​កិច្ច នឹង​បន្ត​ជជែក​ពី​សេចក្ដី​ព្រាង​ច្បាប់​​សហជីព និង​រៀបចំ​សិក្ខាសាលា​នៅ​ថ្ងៃ​មុខ ទី៤ នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​សេសសល់ ដូចជា បញ្ហា​លោក សម រង្ស៊ី និង​អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់។

បន្ថែម​ពី​លើ​នេះ អ្នកនាំ​ពាក្យ​រដ្ឋសភា​ពី​បក្ស​សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា បក្ស​សង្គ្រោះជាតិ មិន​ដែល​មាន​គម្រោង​ដាក់​បេក្ខជន​ថ្មី សម្រាប់​​តំណែង​អនុប្រធាន​ទី១​រដ្ឋសភា ជួយ​លោក កឹម សុខា ឡើយ។

សូម​រង់ចាំ​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​របស់​លោក ប្រាជ្ញ ចេវ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។