សវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលដល់ជុំទី៤៤ នៅព្រឹកថ្ងៃទី១៥ មិថុនា លើសំណុំរឿងក្បត់ជាតិ ដែលអាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់។
មេធាវីការពារក្ដីលោក កឹម សុខា គឺលោក ផែង ហេង ឱ្យដឹងថា ទាំងមេធាវីការពារ និងលោក កឹម សុខា បន្តបដិសេធការចោទប្រកាន់ និងច្រានចោលការលើកឡើងថា សម្ដីក្នុងវីដេអូជាភស្តុតាងពុំមែនជាអង្គហេតុ ត្រូវលើកយកមកចោទប្រកាន់ទេ។ ចំណែកតុលាការនៅតែមិនទាន់បង្ហាញថា រដ្ឋបរទេសមួយណាដែលឃុបឃិតជាមួយលោក កឹម សុខា ដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន ដែរ។
ទស្សនាការវីដេអូខាងក្រៅបន្ទប់សវនាការដូចតទៅ៖
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារក្នុងកម្មវិធីផ្សាយនារាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។