គណបក្ស​ក្រៅ​រដ្ឋាភិបាល ៤គ្រោង ជួប គ.ជ.ប ស្នើ​កែទម្រង់​ការងារ​បោះឆ្នោត

ដោយ ម៉ៅ សុធានី
2022.08.11
Share on WhatsApp
Share on WhatsApp
គណបក្ស​ក្រៅ​រដ្ឋាភិបាល ៤គ្រោង ជួប គ.ជ.ប ស្នើ​កែទម្រង់​ការងារ​បោះឆ្នោត រូបសញ្ញា​គណបក្ស​នយោបាយ ៤ គឺ​គណបក្ស​ភ្លើង​ទៀន គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែលចង់ចង​សម្ពន្ធភាព​នឹង​គ្នា ដើម្បី​ទាមទារ​ការ​កែទម្រង់ គ.ជ.ប។
រូប៖ ហ្វេសប៊ុកទាំង ៤

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ចំនួន៤ បាន​ជួប​ជជែក​គ្នា ដើម្បី​ប្រមូល​មតិ​រួម ស្នើ​ជួប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ..ប ទាមទារ​ឲ្យ​កែ​ទម្រង់​ការ​ងារ​បោះ​ឆ្នោត។ អ្នក​នាំ​ពាក្យ គ..ប ឆ្លើយ​តប​ថា​រាល់​សំណើ​ដែល​ស្នើ​មក គឺ គ..ប នឹង​ពិនិត្យ​មើល​ ប៉ុន្តែ​មិន​ប្រាកដ​ថា នឹង​ត្រូវ​ធ្វើ​តាម​ឡើយ។

គណបក្ស​ក្រៅ​រដ្ឋាភិបាល នៅ​តែ​ចាត់​ទុក ការ​កែ​ទម្រង់​កិច្ចការ​បោះ​ឆ្នោត​ និង​ច្បាប់​ទាក់ទង​ការ​បោះ​ឆ្នោត ជា​រឿង​អាទិភាព ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ មាន​ការ​ប្រកួតប្រជែង​មួយ​ដែល​ស្មើ​ភាព​គ្នា តម្លាភាព និង​យុត្តិធម៌។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ទៅ គ..ប គួរ​ស្ដាប់​តាម​ការ​ស្នើសុំ ដើម្បី​ឲ្យ​មហាជន​មាន​ជំនឿ​លើ​ស្ថាប័ន​មួយ​នេះ។

ស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា ក្រុម​ការងារ​បច្ចេកទេស​នៃ​គណបក្ស​ទាំង៤ បាន​ជួប​ជជែក​គ្នា​កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា​ពី គម្រោង​ដែល​គណបក្ស​ទាំង៤ នឹង​ជួប​ជជែក​ជាមួយ គ..ប នា​ពេល​ខាង​មុខ ទាក់ទង​នីតិវិធី​នៃ​បោះ​ឆ្នោត ការ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ លោក​ថា គណបក្ស​ទាំង៤ មិន​ទាន់​ដាក់​កំណត់​ថ្ងៃ​ជាក់លាក់ ដើម្បី​ស្នើ​ជួប​ជជែក​ជាមួយ គ..ប នៅ​ឡើយ​ទេ៖ «ដាក់​ពេល​ដើម្បី​ជជែក​ជាមួយ​គ..ប ព្រោះ​យើង​បាន​ទាមទារ​ពី​មុន​មក​ប៉ុន្មាន​ចំណុច​ យើង​ចង់​ឲ្យ​មាន​ការ​កែប្រែ​ហ្នឹង​ណា យើង​អត់​ទាន់​បាន​សម្រេច​ថា ដាក់​ថ្ងៃ​ណា​ទេ ប៉ុន្តែ​យើង​សម្រេច​យើង​នឹង​ជួប​ជាមួយ គ..ប យើង​ចង់​ឲ្យ​មាន​ការ​កែប្រែ​ហ្នឹង​ណា»

ទាក់ទង​រឿង​នេះ​ដែរ អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ឲ្យ​មាន​ការ​ប្រកួតប្រជែង​មួយ ដែល​គ្រប់​ភាគី​អាច​ទទួល​យក​បាន លុះ​ត្រា​តែ​មាន​ការ​កែទម្រង់​ស្ថាប័ន​បោះឆ្នោត​ជា​មុន។ លោក​រំពឹង​ថា គ..ប នឹង​លើក​យក​សំណើ​គណបក្ស​ទាំង៤ នេះ​យក​ទៅ​ពិចារណា​ ព្រោះ​គណបក្ស​ទាំង៤ នេះ តំណាង​ឲ្យ​ពលរដ្ឋ​ឲ្យ​ពលរដ្ឋ​ជិត ២លាន​នាក់ ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ទាំង​នេះ៖ «យើង​ជជែក​មើល​តើ​គូ​ប្រកួត គេ​ទទួល​យក​បាន​អត់ ហើយ​បើ​ចាប់​​បង្ខំ​ឲ្យ​គេ​ធ្វើ​តាម​យើង​មិន​ស្រប​ត្រឹមត្រូវ​ទេ ព្រោះ​យើង​ធានា​ដល់​ការបោះឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​ ប្រកួតប្រជែង​ដោយ​ស្មើ​ភាព​គ្នា អ៊ីចឹង​យើង​ត្រូវ​តែ​ជួប​ជជែក​គ្នា​តើ​អាច​ទទួល​យក​បាន​នៅ

គណបក្ស​ដែល​មាន​គម្រោង​ចង់​ចង​សម្ពន្ធភាព​នេះ មាន ៥ ចូលរួម​គឺ គណបក្ស​ភ្លើង​ទៀន គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដោយ​ឡែក​គណបក្ស​ កម្ពុជា​និយម ដែល​ធ្លាប់​បង្ហាញ​ជំហរ ធ្វើ​ការងារ​រួម​គ្នា​ជាមួយ​គណបក្ស​ទាំង​នេះ មិន​បាន​ចូលរួម​ប្រជុំ​ទេ។

លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ដែរ​ថា គណបក្ស​ទាំង៤ មិន​បាន​ជជែក​ពី​គម្រោង​ចង​សម្ពន្ធភាព​គ្នា​ទេ គឺ​ត្រឹម​ជជែក​ការងារ​បច្ចេកទេស និង​ការងារ​តស៊ូ​មតិ​រួម​គ្នា។ កាល​ពី​ខែ​កក្កដា​ គណបក្ស​ទាំង​នេះ​ក៏​ធ្លាប់​រួម​តស៊ូ​មតិ​រួម​គ្នា ស្នើ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត និង​សេរីភាព​នយោបាយ​នៅ​កម្ពុជា ប៉ុន្តែ មិន​ត្រូវ​បាន គ..ប និង​អ្នក​ពាក់ព័ន្ធ​យក​មក​ដោះស្រាយ​នៅឡើយ​ទេ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ហង្ស ពុទ្ធា ឆ្លើយ​តប​ថា គ..ប តែង​ស្ដាប់​រាល់​សំណើ​ទាមទារ​ឲ្យ​កែ​លំអ​កិច្ចការ​បោះឆ្នោត។ ទោះ​យ៉ាង​ណា​ក្ដី លោក​រិះគន់​ថា សំណើ​ខ្លះ​បាន​ហួស​សមត្ថកិច្ច គ..ប ដោះ​ស្រាយ៖ «បើ​សិន​ជា​សំណើ​មិន​ផ្នែក​លើ​មូលដ្ឋាន​ច្បាប់​សំណើ​ផ្នែក​ទៅ​លើ​អារម្មណ៍ ឬ​យុទ្ធសាស្ត្រ​ដោយ​ឡែក របស់​គណបក្ស ខ្លួន​ដែល​គ..ប មិន​អាច​ធ្វើ​បាន​គឺ គ..ប មិន​អនុវត្ត​តាម​នោះ​ទេ​បាទ»

ទាក់ទង​រឿង​នេះ​ដែរ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់​ថា គ..ប គួរ​តែ​ពិនិត្យ​មើល​ចំណុច​ខ្វះខាត​របស់​ខ្លួន​ក្នុង​ការងារ​រៀបចំ​ការ​បោះ​ឆ្នោត​កន្លង​ទៅ និង​ងាក​មក​ជជែក​ជាមួយ​តំណាង​គណបក្ស​នយោបាយ ឬ​អ្នក​ពាក់ព័ន្ធ ដែល​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​ការ​បោះ​ឆ្នោត។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ អ្នក​នយោបាយ និង​អ្នក​ពាក់ព័ន្ធ​មាន​ទំនុក​ចិត្ត​លើ គ..ប ស្ថាប័ន​មួយ​នេះ​គួរ​លើក​យក​កង្វល់​របស់​គណបក្ស​នយោបាយ​ទាំង​នេះ​មក​ដោះ​ស្រាយ៖ «ទាំង គ..ប ក៏ដោយ​ទាំង​រដ្ឋាភិបាល ជា​ពិសេស​គឺ​សភា ដែល​ជា​អ្នក​ទ្រទ្រង់​របប​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ធានា​ហ្នឹង​​​​គួរតែ​ពិនិត្យ​មើល​ផល​ប្រយោជន៍ ដែល​បាន​កើត​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ហ្នឹង ពីព្រោះ​ការ​ប្រកួតប្រជែង​ជា​ការ​រៀបចំ​មួយ​ឲ្យ​បាន​ស្មើភាព​គ្នា ដែល​ពិនិត្យ​យ៉ាង​ណា កុំ​ឲ្យ​ការ​រៀបចំ ឬ​នីតិវិធី​ប៉ះពាល់​ដល់​ភាគី​ម្ខាងៗ»

ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៥ នេះ គណបក្ស​នយោបាយ​ និង​អង្គការ​សង្គម​ស៊ីវិល រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី នៃ​ការ​អនុវត្ត​របស់​មន្ត្រី គ..ប ដូចជា ការ​បិទ​ទ្វារ រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ការិយាល័យ​មុន​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​ជា​ដើម។ ក្រៅពី​នេះ ក៏​មាន​អាជ្ញាធរ​នៅ​ក្នុង​បរិវេណ នៃ​ការិយាល័យ​បោះ​ឆ្នោត មេភូមិ ឬ​មេឃុំ អង្គុយ​ចាំ​កត់​ឈ្មោះ​អ្នក​មក​បោះ​ឆ្នោត ទោះ​យ៉ាង​ណា​បញ្ហា​ទាំង​នេះ មិន​ត្រូវ​បាន គ..ប លើក​យក​មក​ដោះស្រាយ​នោះ​ទេ។ មិន​ត្រឹម​តែ​គ្មាន​ដំណោះស្រាយ​ទេ គ..ប និង​បក្ស​កាន់​អំណាច ថែម​ទាំង​ប្ដឹង​អ្នក​ដែល​លាតត្រដាង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ទៅ​តុលាការ​ទៀត​ផង។ លើស​ពី​នេះ សមាសភាព​ថ្នាក់​ដឹកនាំ គ..ប បច្ចុប្បន្ន​នេះ ភាគ​ច្រើន​សុទ្ធតែ​ចេញ​មក​ពី​ជួរ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច ដែល​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល យល់ថា ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​នេះ គ្មាន​ភាព​ឯករាជ ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ក្រុម​អ្នក​វិទ្យាសាស្ត្រ រក​ឃើញ​ត្រី​កម្រ​ដែល​ជិត​ផុត​ពូជ​នៅ​ទន្លេ​មេគង្គ
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ជំទប់​ទី​២​បក្ស​ភ្លើងទៀន​ខេត្ត​បាត់ដំបង​ចោទ​មេឃុំ​បក្ស​កាន់អំណាច​ថា រើសអើង​និន្នាការ​នយោបាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។