សន្និបាតបញ្ញវន្តពិភពលោកដែលរៀបចំដោយមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្ដុះបណ្ដាល ហៅកាត់ជាភាសាអង់គ្លេសថា អេ.ស៊ី.អី (ACE) ឈានចូលថ្ងៃទី២ ដោយមានវេទិកាពិភាក្សាលើប្រធានបទជាង ១០ ទាក់ទងនឹងវិស័យផ្សេងៗប្រព្រឹត្តទៅពេញ ១ថ្ងៃដោយមានវាគ្មិនចូលរួមពីស្ថាប័នរដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិលមួយចំនួន។
បន្ទាប់ពីវេទិកាពិភាក្សាដោះដូរយោបល់ផ្សេងៗនេះបានបញ្ចប់ទៅ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងសុន្ទរកថាស្ដីអំពីតួនាទីកងកម្លាំងប្រដាប់អាវុធក្នុងការកសាងជាតិ។
សូមស្ដាប់កញ្ញា ចេង ម៉េងជូ ដែលបានចូលរួមសន្និបាតនោះរាយការណ៍ផ្ទាល់ តាមការសាកសួររបស់លោក ថា កិត្យា៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។