លោក ហ៊ុន ម៉ាណែត ជំរុញ​សិស្ស​សាលា​ឱ្យ​ចូលរួម​ធ្វើ​កិច្ចការ​សង្គម ខណៈ​រដ្ឋាភិបាល​របស់​លោក​រឹតត្បិត​សិទ្ធិ​យុវជន ដែល​ធ្វើ​ការងារ​សង្គម

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជំរុញ​ទៅ​សិស្ស​តាម​​សាលា​នានា​ឬ​យុវជន​គួរ​នាំ​គ្នា​ចូលរួម​ធ្វើ​ការងារ​សង្គម​ឱ្យ​បាន​សកម្ម។ បើទោះជា​លោក​នាយករដ្ឋមន្ត្រី អះអាង​បែប​នេះ តែ​សកម្មជន​សង្គម​និង​បរិស្ថាន​ដែល​កំពុង​បំពេញ​ការងារ​សង្គម​ កំពុង​​រង​ការ​ធ្វើ​ទុក្ខ​ម្នេញ​ពី​សមត្ថកិច្ច និង​រង​ការ​ចោទប្រកាន់​តាម​ផ្លូវ​ដោយសារ​តែ​ការ​ចូលរួម​បំពេញ​ការងារ​សង្គម​របស់​យុវជន​ទាំង​នោះ។

យុវជន​ធ្វើ​ការងារ​បរិស្ថាន និង​អ្នក​ធ្វើ​ការងារ​សង្គម មិន​សូវ​មាន​ជំនឿ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ជំរុញ​ឱ្យ​សិស្ស​សាលា​​ឬ​យុវជន​ធ្វើ​ការងារ​សង្គម​នោះ​គឺ​ជា​ឆន្ទៈ​ចេញ​ពីចិត្ត​នោះ​ទេ។ ពួកគេ​រិះគន់​ថា ប្រសិនបើ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ចង់​ឱ្យ​យុវជន​ធ្វើ​ការងារ​មែន​នោះ​មិនមែន​យុវជន​ដែល​កំពុង​ធ្វើ​ការងារ​សង្គម​ត្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រូវ​សមត្ថកិច្ច​វាយ​ធ្វើ​បាប​ និង​ត្រូវ​តុលាការ​ចោទប្រកាន់​នោះ​ឡើយ។

យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួង កែវរស្មី ប្រាប់​ថា កញ្ញា​ត្រេកអរ​ពេល​ឃើញ​នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​សិស្ស​សាលា ឬ​យុវជន​ធ្វើ​ការងារ​សង្គម។ ទោះ​យ៉ាង​ណា​ក្ដី កញ្ញា​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃ​​នេះ​សិស្ស​នៅ​តាម​​សាលា​ចាប់​ពី​ថ្នាក់​ទី៧ ឡើង​ទៅ ត្រូវ​បាន​ជំរុញ​ឱ្យ​ចូល​ជា​សមាជិក របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់ ស.ស.យ.ក របស់​លោក ហ៊ុន ម៉ានី ដែល​ស្ថាប័ន​នេះ ភាគ​ច្រើន​មិន​បាន​ធ្វើ​ការងារ​សង្គម​ឱ្យ​ស៊ីជម្រៅ​ទេ តែ​ច្រើន​សកម្មភាព​បម្រើ​ប្រយោជន៍​គណបក្ស​ប្រជាជន​កម្ពុជា។

កញ្ញា​ ភួន កែវរស្មី៖«អាច​ជា​ការ​សំណូមពរ​ទេ​ដើម្បី​ឱ្យ​មាន​យុវជន​គាត់​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​ច្រើន​ដូច​ឯកឧត្ដម(សម្ដេច)ហ៊ុន ម៉ាណែត គាត់​ចង់​ឃើញ​ទី១​យើង​កំណត់​និយមន័យ​​​​​​នៃ​ការ​ធ្វើ​ការងារ​សង្គម​គឺ​មិនមែន​ធ្វើ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល ឬ​ក៏​គោលនយោបាយ​របស់​គណបក្ស​ណាមួយ​បាន​គេ​ហៅ​ថា ធ្វើ​ការងារ​សង្គម​ទេ គួរតែ​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ការ​សម្រេច​ចិត្ត​ពេញលេញ​មាន​សេរីភាព​ពេញលេញ​នៅ​​​​​​ក្នុង​ការ​ចូលរួម​ការងារ​សង្គម​របស់​គាត់»។

កញ្ញា ភួង កែវរស្មី ចង់​ឃើញ​រដ្ឋាភិបាល​លើកទឹកចិត្ត​ ដល់​យុវជន​ធ្វើ​ការងារ​សង្គម​ដោយ​យុត្តិធម៌ និង​កុំ​ប្រើ​ប្រព័ន្ធ​តុលាការ​គាបសង្កត់​ដល់​យុវជន​ធ្វើ​ការងារ​សង្គម និង​បរិស្ថាន។

យុវជន​ធ្វើ​ការងារ​​បរិស្ថាន​លើកឡើង​ដូច្នេះ ក្រោយ​ពេល​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ នៅ​ថ្ងៃ​ទី០៥ ខែ​តុលា លើកទឹកចិត្ត​ឱ្យសិស្សសាលា​គួរ​យក​ពេល​ទំនេរ​ពី​ការ​សិក្សា មួយ​ថ្ងៃ​ឬ​​ពីរ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​សង្គម។

លោក​ ហ៊ុន ម៉ាណែត៖«បណ្ដោះ​មនុស្ស​បណ្ដោះ​ក្មេង​ឱ្យ​ចេះ​ជួយ​ការងារ​សង្គម​ នៅ​សាលា​មុន​ដំបូង​ដែល​អត់​មាន​ថវិកា​យើង​ឱ្យ​គាត់​រើស​ទៅ​ពីណា​ទៅ​ជួយ​ធ្វើ​អនាម័យ​នៅ​ផ្សាយ​ពីណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទៅ​ជួយ​ចាស់ជរា​ពីណា​ទៅ​ជួយ​ដាំ​ដើម​ឈើ​បង្កើត​ផ្នត់​គំនិត​បង្កើត​ទម្លាប់​ សួរ​ថា យើង​លើក​ទឹកចិត្ត​គាត់​តាម​ណា​ ពិន្ទុ​រៀន​កុំ​ឱ្យ​តែ​ពិន្ទុ​ប្រឡង​ត្រូវ​ឱ្យ​ពិន្ទុ​ឥរិយាបថ​ផង»។

ទាក់ទង​រឿង​នេះ​ដែរ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ រំពឹង​ថា ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ​គឺ​ជា​ការ​និយាយ​ពាក្យ​ពិត។ ទោះ​បែប​នេះ​ក្ដី លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​នៅ​ពេល​យុវជន​ចូលរួម​ធ្វើ​ការងារ​សង្គម​ បែរជា​​ត្រូវ​សមត្ថកិច្ច ឬ​តុលាការ​ធ្វើ​ទុក្ខបុកម្នេញ និង​ចោទប្រកាន់​ចាប់​ចង​លើ​យុវជន​ធ្វើ​ការងារ​សង្គម​ទៅ​វិញ។

លោក កើត សារ៉ាយ៖«ពេល​ដែល​និស្សិត​យុវជន​គាត់​ចាប់​ផ្ដើម​សកម្ម​នឹង​ការងារ​សង្គម​បែរ​ជា​ទទួល​បាន​ការ​រឹតត្បិត​​រហូត​ដល់​មាន​ការ​ចោទ​ជា​លក្ខណៈ​ច្បាប់​ក្រមព្រហ្មទណ្ឌ រហូត​ដល់​មាន​ជាប់​ក្ដី​គុក​ច្រវាក់​អី​ជាដើម​យើង​ឃើញ​ហើយ​ទាំង​សកម្មជន​សិទ្ធិមនុស្ស​​សកម្មជន​បរិស្ថាន​អី​ជា​ដើម​នេះ​ហើយ​ដែល​យើង​ឃើញ​ថា ការ​និយាយ​នៅតែ​ជា​ការ​និយាយ​ ប៉ុន្តែ​មិន​មាន​ន័យ​អី​ទេ​ បើសិន​មិន​មាន​អនុវត្ត​ដូច​ដែល​ការ​ខ្លួន​ឯង​និយាយ​ហ្នឹង»។

បើ​ទោះ​ជា​លោក ហ៊ុន ម៉ាណែត ជំរុញ​ទៅ​សិស្ស​តាម​​សាលា​នានា​ឬ​យុវជន​គួរ​នាំ​គ្នា​ចូលរួម​ធ្វើ​ការងារ​សង្គម​ឱ្យ​បាន​សកម្ម រដ្ឋាភិបាល​ឪពុក​របស់​លោក គឺ​លោក ហ៊ុន សែន​បាន​ចោទប្រកាន់ និង​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន និង​សកម្មជន​ធ្វើ​ការងារ​សង្គម​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ ហើយ​សព្វ​ថ្ងៃ​ពួកគេ​ទាំង​នោះ​ត្បិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​តុលាការ​មិន​ទាន់​ទម្លាក់​ចោល​បទចោទ​លើ​ពួកគេ​នោះ​ទេ។ ចំណែក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏​មិន​ទាន់​បើក​សិទ្ធិ​ទូលំទូលាយ​ឱ្យ​យុវជន​ចូលរួម​​ធ្វើ​ការងារ​សង្គម​នោះ​ដែរ​។ ករណី​ជាក់ស្ដែង​តុលាការ​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​យុវជន​ចលនា​មាតា​ធម្មជាតិ​បី​នាក់ ដែល​ជាប់​បម្រាម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ទទួល​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត (Sweden) នៅ​ក្នុង​ខែវិច្ឆិកា ខាងមុខ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។