រដ្ឋាភិបាល​បញ្ចេញ​រាជសារ​ព្រះមហាក្សត្រ​រឿង​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ

ដោយ ប្រាជ្ញ ចេវ
2016-06-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
Photo: RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​លើ​បន្ទូល​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​ថា រដ្ឋាភិបាល​កំពុងតែ​រំលោភបំពាន​មក​លើ​ស្ថាប័ន​ព្រះមហាក្សត្រ​រឿង​ពិនិត្យ​ស្នាម​មេដៃ​លើ​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក ហ៊ុន សែន ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ផ្ញើ​សារ​ខ្លួន​តាម​រយៈ​សារព័ត៌មាន​ក្នុង​ស្រុក ហ្វ្រេស ញូវ (Fresh News) ថា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​យល់​ពី​បែបបទ​ការងារ​រដ្ឋបាល​ដែល​អន់​ជាង​កម្មករ​សំណង់។

នៅ​ទី​បំផុត លោក ហ៊ុន សែន បាន​បញ្ចេញ​ព្រះរាជសារ​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ផ្ញើ​ឲ្យ​លោក​ដើម្បី​ពិនិត្យ នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា បន្ទាប់ពី​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថា រដ្ឋាភិបាល​ប្រមាថ​ព្រះមហាក្សត្រ។

ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ឧសភា បញ្ជាក់​ថា ព្រះអង្គ​បាន​ទទួល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រម​ទាំង​ឯកសារ​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង ១៧​ម៉ឺន ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ.ជ.ប សង្គម​ស៊ីវិល និង​យុវជន ដែល​ជាប់​ឃុំ។ ប៉ុន្តែ​ព្រះមហាក្សត្រ​ទ្រង់​មិន​បាន​បញ្ជាក់​ថា ការ​ពិនិត្យ​នោះ សំដៅ​លើ​ស្នាម​មេដៃ ឬ​ពិនិត្យ​ករណី​ចាប់​ខ្លួន​ជន​ទាំង​នោះ​ទេ។

ដោយ​ឡែក​លោក ហ៊ុន សែន ឯ​ណោះ​វិញ​ទេ ដែល​ចារ​នៅ​លើ​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង រៀបចំ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ស្នាម​មេដៃ​ដោយ​ធ្វើ​កោសល្យវិច័យ​ស្រាវជ្រាវ​ពី​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់ និង​មធ្យោបាយ​ផ្សេង​ទៀត​ដែល​អាច​រក​ឃើញ​នូវ​ភាព​ត្រឹមត្រូវ។

​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​មាន​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា "សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ​ជាទី​រាប់​អាន​ដ៏​ខ្ពង់​ខ្ពស់​បំផុត និង​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​បំផុត! ខ្ញុំ​បាន​ទទួល​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦ ព្រម​ទាំង​ឯកសារ​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ស្នាម​មេដៃ​ជាង ១៧​ម៉ឺន ដែល​ស្នើ​សូម​ព្រះរាជ​អន្តរាគមន៍​អំពី​ខ្ញុំ។ ខ្ញុំ​សូម​ផ្ញើ​សំណុំ​លិខិត​នេះ ជូន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ នា​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិនិត្យ"។

អតីត​ព្រះ​រាជលេខា​ផ្ទាល់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​សព្វ​ថ្ងៃ​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​បន្ទូល​ឲ្យ​​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ថា បញ្ជា​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រដ្ឋាភិបាល​កំពុង​តែ​រំលោភបំពាន​មក​លើ​ស្ថាប័ន​ព្រះមហាក្សត្រ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ថា ចំណារ​ការ​របស់​លោក ហ៊ុន សែន ដែល​បញ្ជា​ឲ្យ​ស្រាវជ្រាវ​ស្នាម​មេដៃ គឺ​លោក ហ៊ុន សែន ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង។ ព្រះអង្គ​បន្ត​ថា ចំណាត់​ការ​របស់​លោក ហ៊ុន សែន មិន​បាន​ឆ្លើយ​តប​នឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ទេ៖ «នេះ​ហើយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា រាជរដ្ឋាភិបាល​មាន​គម្រោង​យក​សារ​លិខិត​ព្រះ​មហាក្សត្រ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង»

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ញត្តិ​ដោយ​ក្បួន​រថយន្ត​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ទម្លាក់​ការ​ចោទ​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ មន្ត្រី គ.ជ.ប សង្គម​ស៊ីវិល និង​យុវជន​ដែល​កំពុង​ជាប់​ឃុំ។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មិន​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ទេ ដោយ​ព្រះអង្គ​មាន​បន្ទូល​ថា រដ្ឋាភិបាល​បកស្រាយ​រដ្ឋ​ធម្មនុញ្ញ មាត្រ​៨០ ខុស​ទៅ​ហើយ។ ព្រះអង្គ​ប្រាប់​ទៅ​លោក ហ៊ុន សែន ពិនិត្យ​រាជសារ​របស់​ព្រះមហាក្សត្រ​ម្ដង​ទៀត​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (26)
Share

អនាមិក

ពី ចំការមន ភ្នំពេញ

ហ៊ុន​សែន មើលងាយព្រះមហាក្សត្រ ធ្វើមិនយល់អំពីព្រះរាជបំណងព្រះមហាក្សត្រ ដែលចង់ប្រាប់កុំរំលោភរដ្ឋធម្មនុញ្ញ។

Jun 06, 2016 03:54 PM

អ្នក​អាន​អនាមិក

នែឌែង កម្មករសំណង់យល់ច្បាស់ណាស់ពីបែបបទរដ្ឋបាលក្ជះទប វីុ

Jun 05, 2016 06:42 AM

អ្នក​អាន​អនាមិក

ថាកម្មករសំណង់ហើយវាអន់ មានព្រះអង្គម្ចាស់ធម្មិកោអន់ជាងកម្មករសំណង់ទៅទៀត !សូមអភយ័ទោសបងប្អូនកម្មករសំណង់នេះប្រសាសន៍សម្ដេចទេ!

Jun 05, 2016 02:24 AM

អ្នក​អាន​អនាមិក

The theory the king > Prime minister But in the practical the king < Prime minister

Jun 05, 2016 01:22 AM

Tony Balaire

The word, "Examine" means vague based on different people's perspectives. Only our Majesty, the King, who can solely intepret his writing of the word of "Examine" in his Memo! Our King is great, very educated, gentle, and full with wisdom. If someone misinteprets our King's perception of "Examine" and uses it for political purposes, it can be LOL.

Jun 04, 2016 11:47 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល