មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមបានរិះគន់កិច្ចខិតខំប្រឹងប្រែងរបស់របបក្រុងភ្នំពេញដើម្បីបង្កើនចំនួនក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ថា ជារឿងចំណាយថវិកាជាតិបន្ថែម និងគ្មានប្រយោជន៍ដល់ប្រទេសជាតិ និងគ្មានប្រសិទ្ធភាព។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថាព្រឹទ្ធសភារបស់របបឯកបក្សបានអនុម័តជាឯកច្ឆន្ទលើវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌកាលពីថ្ងៃទី១១ មករា នេះ ដើម្បីពង្រីកអំណាច និងមហិច្ឆតា របស់បក្សកាន់អំណាចតែប៉ុណ្ណោះ៖ «រដ្ឋសភាឯកបក្សកាលពីដើមខែមករា បានអនុម័តវិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្ដីស្នើវិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេកាលពីថ្ងៃទី១១ មករា។
សេចក្ដីស្នើច្បាប់វិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្ដីស្នើច្បាប់វិសោធនកម្មច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក និងខណ្ឌ ត្រូវបានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភាឯកបក្ស ប្រជុំពិនិត្យជាមួយក្រុមតំណាងនីតិប្រតិបត្តិនៃរបបឯកបក្ស និងបានចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ និងត្រូវបានឆ្លងកាត់ការពិនិត្យនៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
ច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នេះ ត្រូវបានសភាឯកបក្សនៃរបបក្រុងភ្នំពេញ ធ្វើវិសោធនកម្មម្ដង គឺមាត្រា១៣ (ស្ទួន) និងបានស្នើថ្វាយព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាសឲ្យប្រើ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។
ច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា២៩ ៣០ ៣១ ៣២ ចែងថា ក្រុមប្រឹក្សា មានតួនាទី ចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រេចនូវគោលបំណង ក្នុងការបង្កើត ការជំរុញ និងការធ្វើឱ្យមាន ចិរភាព ដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ និងដើម្បីបំពេញមុខងារ ភារកិច្ចដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មតាមច្បាប់។ ក្រុមប្រឹក្សាមានសិទ្ធិអំណាច ធ្វើសេចក្ដីសម្រេច ខាងបញ្ញត្តិ គឺការចេញដីកា និងសេចក្ដីសម្រេចខាងប្រតិបត្តិ គឺការធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សា។ ក្រុមប្រឹក្សាត្រូវបំពេញមុខងារ និងភារកិច្ច ដោយធ្វើសេចក្ដីសម្រេច នៅក្នុងអង្គប្រជុំក្រុមប្រឹក្សារបស់ខ្លួន និងត្រូវធានាថា សេចក្ដីសម្រេចនោះ ត្រូវបានអនុវត្ត។
អតីតគណៈកម្មាធិការប្រតិបត្តិស្រុកស្អាងខេត្តកណ្តាល លោក លី ម៉េង មិនមានជំនឿថា ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះនឹងមានប្រសិទ្ធភាពការងារនោះទេ។ «»
ព្រឹទ្ធសភានឹងបញ្ជូនច្បាប់នេះ ទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យធម្មនុញ្ញភាព មុននឹងបញ្ជូនទៅព្រះមហាក្សត្រដើម្បីចុះព្រះហត្ថលេខាក្លាយជាច្បាប់។ ប៉ុន្តែកន្លងទៅ ឲ្យតែច្បាប់ស្នើឲ្យបក្សកាន់អំណាចមិនដែលត្រូវធាក់ថយក្រោយវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។