អ្នកឃ្លាំមើលស្ថានការណ៍នយោបាយថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យបានពេញលេញទេ ជាពិសេសទាក់ទងនឹងវិស័យយុត្តិធម៌ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពដែលមានលក្ខណៈអន្តរជាតិ និងជាប្រវត្តិសាស្ត្រនេះ មិនចេះអស់សុពលភាពដូចការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នោះទេ បើទោះជាចំណុចខ្លះត្រូវផុតអាណត្តិហើយក្ដី។ តើអ្នកវិភាគនយោបាយចាស់វស្សារូបនេះ មានអំណះអំណាងអ្វីខ្លះ?
សូមស្ដាប់បទសម្ភាសន៍របស់លោក ជីវិតា ជាមួយបណ្ឌិត ឡៅ ម៉ុងហៃ ជុំវិញរឿងនេះដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។