អ្នក​តាមដាន​កិច្ចការ​បោះឆ្នោត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត

រយៈពេល ៣៧​ថ្ងៃ ត្រឹម​ថ្ងៃទី​១៩ វិច្ឆិកា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ គជប ប្រកាស​ថា មាន​ពលរដ្ឋ​បាន​ទៅ​ចុះឈ្មោះ​ថ្មី ជាង ៣៨​ម៉ឺន​នាក់ (៣៨០.៩៦១) ក្នុង​ចំណោម​មនុស្ស​ត្រូវ​ចុះឈ្មោះ​ថ្មី​ជាង ១​លាន ៦​សែន​នាក់​។ ប៉ុន្តែ​អ្នកឃ្លាំមើល​ដំណើរការ​បោះឆ្នោត​យល់​ថា ចំនួន​ពលរដ្ឋ​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​ពេល​នេះ​នៅ​តិច​នៅ​ឡើយ។

តើ​មូល​ហេតុអ្វី​បានជា​ពលរដ្ឋ​ទៅ​ចុះឈ្មោះ​មាន​ចំនួន​តិច ហើយ​តើ​ពួកគាត់​នឹង​បាត់​បង់​ឱកាស ឬ​ខាតបង់​អ្វីខ្លះ បើ​សិន​ជា​មិន​បាន​បំពេញ​សិទ្ធិ​នេះ?

សូម​ទស្សនា​បទសម្ភាសន៍​​របស់​អ្នកស្រី ខែ សុណង ជាមួយ​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។