លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អះអាងថា សភាអឺរ៉ុប ចង់ឲ្យកម្ពុជារៀបចំការបោះឆ្នោតឲ្យបានត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ នៅទន្ទឹមនេះ សភាអឺរ៉ុបក៏ទាមទារឲ្យតុលាការបញ្ចប់ករណីសំណុំរឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ។
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះ ថាគេកំពុងស៊ើបអង្កេត លើករណីចោទប្រកាន់ថា លោក សម រង្ស៊ី នៅពីក្រោយគណបក្សភ្លើងទៀន ដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំង និងគណបក្សបេះដូងជាតិ។
តើលោក សម រង្ស៊ី បកស្រាយដូចម្តេចខ្លះចំពោះការចោទប្រកាន់ទាំងនេះ? តើហេតុដូចម្តេច បានជាលោកសម រង្ស៊ី មិនធ្វើយុទ្ធនាការប្រឆាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ?
សូមទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជុំវិញរឿងនេះ ដូចតទៅ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។