0:00 / 0:00
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ សំដែងការសោកស្ដាយ ដែលមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយរូបទៀត គឺលោកមេធាវី សំ សុគង់ ទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោក សុន ឆ័យ មិនដឹងពីមូលហេតុពិតប្រាកដដែលលោកមេធាវី សំ សុគង់ ទៅចុះចូលជាមួយគណបក្សកាន់អំណាចនេះទេ ប៉ុន្តែលោកថា ប្រហែលជាមកពីលោក សំ សុគង់ អន់ចិត្តនឹងថ្នាក់ដឹកនាំគណបក្សពីរឿងអ្វីមួយ។
ស្ដាប់តាមដានបទសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនអំពីបញ្ហានេះដូចទៅ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។