លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ប្រើ​ស៊ីហ្គេម​ធ្វើ​ប្រជាភិថុតិ​នយោបាយ

0:00 / 0:00

លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លើក​ឡើង​ថា ការ​មិន​យក​កម្រៃ​លើ​សេវាកម្ម​នានា​នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម (SEAGAMES) គឺ​ជា​នយោបាយ​ប្រជាភិថុតិ និង​ទិញ​ទឹក​ចិត្ត​ពលរដ្ឋ​ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​ថា នយោបាយ​បែប​នេះ ធ្វើ​ឱ្យ​ជាតិ​បាត់បង់​ចំណូល​រាប់​លាន​ដុល្លារ ហើយ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​រ៉ាប់រង​ការ​ចំណាយ​តាមរយៈ​ការ​បង់​ពន្ធ។ អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ​ជឿ​ថា លោក ហ៊ុន សែន នឹង​យក​រឿង​ស៊ីហ្គេម​នេះ​ទៅ​ទាក់ទាញ​ទឹកចិត្ត​ពលរដ្ឋ​នៅ​ពេល​បោះឆ្នោត​ខែ​កក្កដា ខាង​មុខ។

សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​របស់​លោក យ៉ង ចាន់តារា ជាមួយ​លោក សម រង្ស៊ី អំពី​រឿង​នេះ​ដូច​តទៅ៖

#សម្រង់សម្តីសំខាន់ៗប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថាអ្នកប្រជាធិបតេយ្យត្រូវរក្សាបន្ទាយរបស់ខ្លួន ក្នុងការតតាំងជាមួយនឹងមេដឹកនាំផ្ដាច់ការ។​​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។